លិខិតថ្លែងអំណរគុណរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចូលរួមសហការក្នុងការផ្សព្វផ្សាយសារអប់រំសុខភាព ស្តីពីជំងឺមិនឆ្លងដោយផ្តោតលើកត្តាហានិភ័យទាំង ៤ ដូចជា៖ របបអាហារមានសុខុមាលភាព ការហាត់ប្រាណ ចៀងវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងកាត់បន្ថយគ្រឿងស្រវឹង ទៅតាមបណ្តាញព័ត៌មាន ស្ថានីយទូរទស្សន៍ ផ្ទាំងវីដេអូនៅតាមទីសាធារណៈ និងសម្របសម្រួលដាក់សារនៅក្នុងកម្មវិធី Call Tune ក្នុងប្រព័ន្ធទូរស័ព្ទ។