ព័ត៌មានជាតិ

អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រៃវែង សូមធ្វើសេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និង ជាសមាជិកអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រៃវែង សូមធ្វើសេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោម៖
– ប្រធាន និងអនុប្រធានស្ថានីយថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃ វែង សហការគ្នាប្រព្រឹត្តអំពើពុករលួយ ដោយប្រែក្លាយជាជញ្ជាំងថ្លឹងលុយទាំងថ្ងៃទាំងយប់មិនញញើតអ្វីទាំងអស់ ទោះបីជា មិនលើសទម្ងន់ក៏មន្ត្រីប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ ក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយថ្លឹងយ ថយន្ត រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់អោយបានច្រើន ហើយបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកតែ
លុយប៉ុណ្ណោះ។
ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីប្រចាំនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿងខេត្តព្រៃវែង សូមធ្វើការ បំភ្លឺជូនសាធារណជនដូចខាងក្រោម៖

– ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីស្ថានីយថា បានសុំលុយថ្លៃបាយទឹក និងកាហ្វេ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ បើទោះបីជាក្រុមអ្នករកស៊ីដឹក ទំនិញទាំងនោះដឹកមិនលើសទម្ងន់ក៏ដោយ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ប្រាស់ចាកពីការពិតទាំងស្រុង។

– កន្លងមកថ្នាក់ដឹកនាំមន្ទីរ លោកប្រធាន អនុប្រធាន និងមន្ត្រីប្រចាំការនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយជញ្ជីង អ្នកលឿង ខេត្តព្រៃវែង តែងតែយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅនឹងច្បាប់ដែលមានចែងជាធរមាន។

– គ្រប់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ ត្រូវតម្រូវអោយចូលត្រួតពិនិត្យទម្ងន់ ក្នុងករណីផ្ទុកមិនលើសទម្ងន់កម្រិ កំណត់ ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខធម្មតា ដោយមិនមានការបង់ប្រាក់អ្វីឡើយ ប៉ុន្តែបើពិនិត្យឃើញថា មានផ្ទុក លើសទម្ងន់អនុញ្ញាត ត្រូវធ្វើផាកពិន័យជាប្រាក់ និងទទួលទណ្ឌកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

– អត្ថបទដែលគេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ចុះផ្សាយខាងលើ គឺជាអត្ថបទដដែល និងបានចុះផ្សាយចំនួន ០២លើករួចមកហើយ។ លើកទី១ ចុះផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ និងលើកទី២ ចុះផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ ហើយស្ថានីយក៏បានធ្វើការឆ្លើយបំភ្លឺរួចរាល់ផងដែរ។

– មន្ត្រីប្រចាំការក្នុងស្ថានីយទាំងអស់បានអនុវត្តការងាររឹតបណ្ដឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទៅតាមតួ នាទីភារកិច្ច និងបទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ ផ្លូវថ្នល់ឱ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស។

Leave a Reply

Your email address will not be published. Required fields are marked *