ព័ត៌មានជាតិ

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការបង្ហោះ វីដេអូ Facebook Page មួយដែលមានឈ្មោះថា “Bee Gold – បង្កើតឡើងវិញនូវឆ្អឹងខ្ចីរួមគ្នានៃសន្លាក់” បានធ្វើការផ្សព្វផ្សាយលក់

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការបង្ហោះ វីដេអូ Facebook Page មួយដែលមានឈ្មោះថា “Bee Gold – បង្កើតឡើងវិញនូវឆ្អឹងខ្ចីរួមគ្នានៃសន្លាក់” បានធ្វើការផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញដោយមានភ្ជាប់ឡូហ្គូផ្លូវការរបស់ អគ្គនាយក-ដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ជាហេតុនាំឲ្យមានការយល់ច្រឡំមកលើប្រព័ន្ធផ្សព្វ​ផ្សា​យ​ជាតិ។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការបង្ហោះ វីដេអូ ឬខ្លឹមសារផ្សព្វផ្សាយណាមួយ នៅលើ Facebook Page: “Bee Gold – បង្កើតឡើងវិញនូវឆ្អឹងខ្ចីរួមគ្នានៃសន្លាក់” នោះទេ។ ក្នុងនោះមន្រ្តីជំនាញ របស់ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្រ្តីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីតាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហានេះ។ ចំពោះ​ជនណា ដែលយកឡូហ្គូ ទូរទស្សន៍ជាតិកម្ពុជា ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងដើម្បីផ្សព្វផ្សាយផលិតផលអ្វីមួយជាផលប្រយោជន៍ផ្ទាល់ខ្លួន ជននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *