ព័ត៌មានជាតិ

លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ៧៦៧ម៉ែត្រ និងអំពូលសូឡាចំនួន ១៦ដើម ដែលជាមូលនិធិរដ្ឋបាលសង្កាត់បារាយណ៍

ព្រឹកនេះ៖ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ៧៦៧ម៉ែត្រ និងអំពូលសូឡាចំនួន ១៦ដើម ដែលជាមូលនិធិរដ្ឋបាលសង្កាត់បារាយណ៍ ក្នុងឆ្នាំ២០២៥ នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោក ម៉ននី បណ្ឌិត បានធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបសំណូមពរដល់បងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវបេតុងថ្មីនេះ ជាពិសេសសូមធ្វើដំណើរទៅណាមកណា ចេះការពារសុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក្រុង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងបានជួយជ្រោមជ្រែងលើការសាងសង់ផ្លូវបេតុងថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។

ចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង និង លោក រិន ថីង៉ុក នាយករងទីចាត់ការផែនការវិនិយោគខេត្ត បានចែករបស់អនុស្សាវរីយ៍ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រីមន្ត្រីរាជការរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោកចៅសង្កាត់បារាយណ៍ ប៉ុស្តិ៍នគរបាល និងបងប្អូនប្រជាពលរដ្ឋផងដែរ។

ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥

Leave a Reply

Your email address will not be published. Required fields are marked *