ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

យោងអនុក្រឹត្យលេខ៦៤១ អនក្រ.តត រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សេចក្ដីទុកចិត្តសម្រេចតែងតាំង លោកស្រី សេង ទៀង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងថ្មី។

ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមមាន៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយករង និងប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាព អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានសភាពាណិជ្ជកម្ម សាខាគយ និងរដ្ឋាករខេត្ត ប្រធានលេខាធិការរៀបចំការបោះឆ្នោតខេត្ត សាខាកាកបាទក្រហម ប្រធានគយចល័ត ប្រធានច្រកទ្វារព្រំដែន មេធារីប្រចាំខេត្តព្រៃវែង អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹងរងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីរាជការសាលាខេត្តសរុបចំនួន ៣២៩រូប។

Leave a Reply

Your email address will not be published. Required fields are marked *