ព័ត៌មានជាតិ

សមាគមន៍មូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្តល់នូវ ធុងទឹកអំពៅចំនួន ១ និងរទេះលតឆាចំនួន ១ ដល់ប្រជាពលរដ្ឋ ២ គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង

  1. សមាគមន៍មូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្តល់នូវ ធុងទឹកអំពៅចំនួន ១ និងរទេះលតឆាចំនួន ១ ដល់ប្រជាពលរដ្ឋ ២ គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង

ព្រៃវែង៖ ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា  បានផ្តល់នូវអំណោយសម្ភារៈមាន ធុងទឹកអំពៅចំនួន០១ និង រទេះលតឆាចំនួន០១ដល់សមាគមសហគ្រាសធុនតូច និង មធ្យមខេត្តព្រៃវែង  ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋ ២ គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង

r

ដែលមានបំណងប្រកបរបររកស៊ីតែខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ។ ដែលពិធីនេះមានការអញ្ជើញចូលរួមលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត  និងលោកប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។

នៅក្នុងនោះដែរ លោក ឈុន កុយ ប្រធានសមាគម សហគ្រាសធុនតូច និង មធ្យម ខេត្តព្រៃវែង បានលើកឡើងថា សមាគមសហគ្រាសធុនតូច និង មធ្យមខេត្តបានផ្តល់ជូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងសង្កាត់តាកោចំនូន ០២នាក់ នៅរទេះលតឆា  និង ធុងទឹកអំពៅ  សម្រាប់យកទៅប្រកបអាជីវកម្ម របស់ខ្លួន ឲ្យកាន់តែប្រសើឡើង។

លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តបានមានប្រសាសន៍ ផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំង ២ គ្រួសារដែលទទួលបាននូវ ធុងទឹកអំពៅ និង  រទេះលតឆា នេះត្រូវយកចិត្តទុកដាក់ ថែទាំសម្ភារៈទាំងអស់នោះ និងត្រូវខិតខំរកស៊ីលក់ដូរ នៅជំនាញរបស់ខ្លួននេះឲ្យទទួលបានជោគជ័យ។

លោក អភិបាលរងខេត្ត បន្តថា ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋក៏ដូចជាសហគ្រាសធុនតូច និងមធ្យម    សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា  ដែលមាន ឧកញ៉ា តែ តាំងប៉ ជាប្រធានក្រុមប្រឹក្សាភិបាល    បានផ្តល់នូវអំណោយសម្ភារៈមាន ធុងទឹកអំពៅចំនួន០១    និង  រទេះលតឆាចំនួន០១  ដល់សមាគមសហគ្រាសធុនតូច និង មធ្យមខេត្តព្រៃវែង    ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ទាំង ២ គ្រួសារ ដែលមានបំណងប្រកបរបររកស៊ីតែខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ ទាំងនេះ។

លោក អភិបាលរងខេត្ត ក៍បានមានប្រសាសន៍បន្ថែមទៀតថា ការរកស៊ីនេះមិនមែនចេះតែរកតាមការនឹកឃើញនោះទេ ត្រូវរិះរកនូវវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញដល់អតិថិជនដែលគាត់បានទទួលទាននៅផលិតផលរបស់យើងហូបម្តងហើយចង់ហូបម្តងទៀត។ ធ្វើយ៉ាងណាការលក់របស់យើងនេះប្រកបដោយអនាម័យ និងគុណភាពខ្ពស់ ដើម្បីធានាដល់ការបរិភោគ របស់អតិថិជនដែលគាត់ទទួលទាននូវផលិតផលរបស់យើងនេះប្រកបដោយសុខភាពល្អនិងជំនឿទុកចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *