រដ្ឋបាលខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លើកឡើងថា សម្រាប់ការអនុវត្តភារកិច្ចក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ជារួម បានស្តែងឲ្យឃើញអំពីសមិទ្ធផលជាច្រើន ដែលបានឆ្លើយតបទៅនឹងតម្រូវការនានា ប៉ុន្តែទន្ទឹមនោះក៏នៅមានបញ្ហា ប្រឈមជាច្រើនផងដែរ ដែលខេត្តមិនទាន់បានដោះស្រាយ និងចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយជាបន្តទៀតដើម្បីឲ្យខេត្តព្រៃវែងមានការរីកចម្រើន និងការអភិវឌ្ឍន៍ ស្របតាមចក្ចុវិស័យរបស់រាជរដ្ឋាភិបាល។
<span;>ឯកឧត្ដម អភិបាលខេត្ត បន្តថា ផ្តើមចេញពីនេះ និងដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវលទ្ធផល ក៏ដូចជាបញ្ហាប្រឈមទាំងនោះ អង្គសន្និបាទនា ឱកាសនេះ ប្រព្រឹត្តទៅក្នុងគោលបំណងចំនួន០៣ មាន៖
<span;>ទី១-ពិនិត្យផ្តល់យោបល់បំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥។
<span;>ទី២-វាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ និងកត្តាពាក់ព័ន្ធនានា ដើម្បីដកស្រង់បទពិសោធន៍ ក្នុងការ ដឹកនាំ និងអនុវត្តបន្ត ។
<span;>ទី៣-លើកឡើងនូវបញ្ហាប្រឈម ដំណោះស្រាយគ្រប់បណ្តាវិស័យទាំងអស់ ព្រមទាំងលទ្ធផលនៃការដោះ ស្រាយបញ្ហានានា និងការឆ្លើយតប ចំពោះបញ្ហាប្រឈមទាំងនោះ ដើម្បីដាក់ចេញជាសកម្មភាពបន្ថែមសម្រាប់បញ្ចូល ក្នុងទិសដៅអនុវត្តការងារឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព ។
<span;>ដើម្បីឲ្យអង្គសន្និបាតដែលបានគ្រោងទុក និងដើម្បីឆ្លើយតបទៅនឹងគោលបំណងទាំងបីខាងលើនេះ ឯកឧត្ដម អភិបាលខេត្ត សំណូមពរ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាយកចិត្តទុកដាក់លើចំណុចមួយចំនួន មាន៖
<span;>១-សូមឲ្យមានការចូលរួមមតិយោបល់បំពេញបន្ថែមចំណុចខ្វះចន្លោះនានា ក្នុងសេចក្តីព្រាងរបាយការណ៍ដែល បានរៀបចំឡើងប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង សំដៅឲ្យក្លាយជាមូលដ្ឋានឯកសារជាក់ស្តែង។
<span;>២-ចំពោះបទអន្តរាគមន៍របស់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងមានកិច្ច ពិភាក្សាក្រុម ត្រូវផ្តោតសំខាន់ទៅលើសមិទ្ធផលដែលសម្រេចបាន និងបទពិសោធន៍នៃការអនុវត្តការងារ កន្លងមក បញ្ហាប្រឈម មូលហេតុនៃបញ្ហានានា និងវិធានការដោះស្រាយល្អៗ ដើម្បីរួមគ្នាដាក់ចេញនូវ ផែនការ អនុវត្តបន្តឲ្យបានទទួលជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។
<span;>ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា តាមរយៈអង្គសន្និបាតនាឱកាសនេះ រដ្ឋបាលខេត្តនឹងទទួលបាននូវមេរៀនបទពិសោធន៍ និងចំណុចគន្លឹះសំខាន់ៗថែមទៀត ដើម្បីជួយដល់ការដឹកនាំ និងការអនុវត្តការងារឲ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ ២០២៦ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕
