ព័ត៌មានជាតិ

មូលធនមនុស្ស គឺជាគន្លឹះអាទិភាព សម្រាប់ការកសាងប្រទេស

មូលធនមនុស្ស គឺជាគន្លឹះអាទិភាព សម្រាប់ការកសាងប្រទេស

ចេញផ្សាយ ថ្ងៃទី 

APP MoINFO

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលប្រារព្ធធ្វើនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ឆ្លៀតនាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលធនមនុស្សគឺជាគន្លឹអាទិភាព សម្រាប់ការកសាងប្រទេស ព្រោះមនុស្សគឺកំណត់ប្រទេស មនុស្សគឺដង្ហើមអ្នកអនុវត្តប្រតិបត្តិក្នុងការជំរុញសេដ្ឋកិច្ច ថែទាំវប្បធម៌ ថែទាំប្រពៃណីនិងអត្តសញ្ញាណជាតិ ចឹងដើម្បីកសាងមូលធនមនុស្ស សុខភាព និងចំណេះដឹងគឺជាកិច្ចការសំខាន់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា គោលដៅនៅក្នុងការកសាងសុខភាព ធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាថែទាំសុខភាពពីសេវាសុខាភិបាល ដែលមានគុណភាព និងតម្លៃសមរម្យ៕

Leave a Reply

Your email address will not be published. Required fields are marked *