អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមរក៍ បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយករណីដួលរំលផ្ទះ១ ខ្នង ស្មើនិង ១ គ្រួសារ នៅឃុំពាមរក៍
អនុសាខាកក្រកស្រុកពាមរក៍ ៖ នៅថ្ងែទី ១៣ ខែឧសភា ឆ្នាំ២០២៤ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាស្រុក និងសហការី បានចូលរួមផ្តល់អំណោយជូន គ្រួសាររងគ្រោះដួលរលំផ្ទះ ១ ខ្នង នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង៣កុំ ជាពិសេសអនាម័យជាប់ជាកិច្ច ជាពិសេសហូបស្អាត ផឹកស្អាត រស់នៅស្អាត ទើបសុខភាពល្អ និង អប់រំផ្សព្វផ្សាយបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីការប្រែប្រួសអាកាសធាតុ និង បរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិច ស្របតាមពាក្យស្លោកថា«ថ្ងែនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។
អនុសាខាស្រុក សម្ភារៈផ្តល់ជូនរួមមាន: អង្ករ ៥០ គ.ក មី ១ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៉ីវ ១ យួរ សំភារ:ផ្ទះបាយ និងសំភារ:ប្រើប្រាស់ ចំនួន ២ ឈុត និងថវិកាចំនួន ១០០,០០០ រៀល ។