រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងព័ត៌មានរយៈ១០០ថ្ងៃ ដើមអាណត្តិទី៧ នៃរដ្ឋសភា
ជាទិសដៅក្នុងបេសកកម្មការងារនេះដែរ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងអាណត្តិទី ៧ នេះ បានដាក់ចេញនូវសៀវភៅស ស្តីពីការដ្ឋានកំណែទម្រង់ក្រសួងព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល នៃស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា “ ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន “នីតិកាលទី៧ នៃរដ្ឋសភា ( ឆ្នាំ២០២៣.២០២៨ )។
បេសកកម្ម គឺការរៀបចំប្រពន្ធ័ និងយន្តការគ្រប់គ្រងព័ត៌មាន លំហរព័ត៌មាន និងសន្តិសុខព័ត៌មាន ក្នុងវិស័យព័ត៌មាន គឺជាចំណុចសំខាន់ដែលត្រូវធ្វើក្នុងរយៈពេល ១០០ ថ្ងៃកន្លងមកនេះ រួមទាំងចំណុចគន្លឹះជាច្រើនទៀតដូចជា ការចូលរួម គណនេយ្យភាព តម្លាភាព សុចរិតភាព ឧត្តមភាព ។ កិច្ចសហប្រតិបត្តិការ ពង្រឹងការអនុវត្តច្បាប់ មូលធនមនុស្ស ភាពជាអ្នកដឹកនាំ ប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ៕ ប្រភព៖ ទទក