ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំ ផ្លូវចំនួន ៨ខ្សែ ប្រវែងសរុប ៨០ ៤០០ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៤ខ្សែ ប្រវែង ៤៤ ១០០ម៉ែត្រ ស្ថិតនៅឃុំក្តឿងរាយ ឃុំស៊ាងឃ្វាង ឃុំត្របែក ឃុំដូនកឹង ឃុំក្របៅ ឃុំជ្រៃ ឃុំពានរោង ឃុំជីផុច ឃុំស្វាយជ្រុំ ស្រុកកញ្ជ្រៀច ស្រុកកំចាយមារ ស្រុកស្វាយអន្ទរ ស្រុកមេសាង និងផ្លូវក្រាលល្បាយក្រួស ក្រាលខ្សាច់ភ្នំ ចំនួន ៤ខ្សែ ប្រវែងសរុប ៣៦ ៣០០ម៉ែត្រ ស្ថិតនៅឃុំព្រៃទទឹង ឃុំស្វាយជ្រុំ ឃុំស្មោងជើង ឃុំស្មោងត្បូង ឃុំដំរីពួន ឃុំពានរោង ស្រុកមេសាង ស្រុកកំចាយមារ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មាធិការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការបញ្ចប់ការអនុវត្តដំណាក់កាលទី១។ ទន្ទឹមនឹងនោះ គណៈកម្មាធិការអន្តរក្រសួង បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ត្រូវធ្វើការកែលម្អបន្ថែមនូវចំណុចខ្វះខាតមួយចំនួន និងបន្តអនុវត្តការងារដំណាក់កាលទី២ ឱ្យបានចប់សព្វគ្រប់តាមបទដ្ឋានបច្ចេទេស៕

Leave a Reply

Your email address will not be published. Required fields are marked *