សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រកបដោយសុខសុវត្ថិភាព
ចេញផ្សាយ ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស (Nice) ប្រទេសបារាំង ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។