ភ្នំពេញ:ក្រោមការដឹកនាំ និងសម្របសម្រួលពីគណៈអភិបាលរាជធានី
ភ្នំពេញ ក្រុមការងារ ពិសេសអ្នកបើកបររថយន្តក្រុងរាប់រយគ្រឿង ព្រមទាំងក្រុមការងារផ្គត់ផ្គង់ភេសជ្ជៈផ្សេងៗ ការធ្វើដំណើររបស់បងប្អូន អ៊ំ ពូមីង បាននឹងកំពុងដំណើរការចាកចេញពីរាជធានីភ្នំពេញទៅកាន់ បណ្តាខេត្តទូទាំងប្រទេស ដើម្បីជួបជុំក្រុមគ្រួសារ ធ្វើបុណ្យ លេងកំសាន្ត និងត្រៀមសាទរទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិ។
សូមជូនពរឲ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព រីករាយ និងទទួលបាននូវសេចក្តីសុខជានិច្ច ពិសេសបានសប្បាយនឹងការជួបជុំជាមួយក្រុមគ្រួសារ ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព។