ព័ត៌មានជាតិ

កិច្ចប្រជុំដើម្បីពិនិត្យនូវវឌ្ឍន:ភាពការងារ និងលើកទិសដៅអនុវត្តបន្ត
ព្រៃវែងៈនៅព្រឹកថ្ងៃទី 3 ខែមិថុនាឆ្នាំ 2025 លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែ ឧសភាឆ្នាំ 2025 ដើម្បីពិនិត្យនៅវឌ្ឍន:ភាពការងារ និងលើកទិសដៅអនុវត្តបន្ត។
លោកញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មាន បានបើកកិច្ចប្រជុំដើម្បីស្តាប់
របាយការណ៍របស់លោក លោកស្រីប្រធានការិយាល័យទាំង៥។
បន្ទាប់ពីស្តាប់របាយការណ៍របសើអង្គប្រជុំរួចមក លោកប្រធានបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានរួប
គ្នាអនុវត្តតួនាទីភារៈកិច្ច ធ្វើអោយបានសម្រេចនូវលទ្ធផលល្អគួរជាទីគីាប់ចិត្ត។
លោកប្រធានបានណែនាំបន្ថែមអោយមន្រ្តីតាមការិយាល័យនិមួយៗបន្តកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីសម្រេចគោលដៅការងារដែលក្រសួងប្រគល់ជូន ក៍ដូចជារដ្ឋបាលខេត្ត
នៅក្នុងនោះដែរ លោក ក៍បានណែនាំអោយការិយាល័យទូរទស្សន៍ ការិយាល័យទីភ្នាក់ងារ សារព័ត៌មានកម្ពុជា បន្តចុះផលិតព័ត៌មានស្តីពីការរីកចម្រើននៅតាមមូល ដូចជាការងារអភិវឌ្ឍ ការងារកសិកម្ម ទេសចរណ៍ សុខាភិបាល ។
លោកបានណែនាំដល់អង្គប្រជុំទាំងមូល អោយយកចិត្តទុកដាក់ក្នុងការងារតាមដាន
នូវព័ត៌មានក្លែងក្លាយ ដើម្បីយកព័ត៌មានពិតទៅបន្យាបអោយបានទាន់ពេលវេលា
ជាពិសេសក្រុមការងារព័ត៌មាននិងសារធារណៈមតិ ត្រូវសកម្មក្នុងការងារ Post share comment page របស់សម្តេចធិបតី សម្តេចតេជោ និងរដ្ឋមន្រ្តីក្រសួងនានាផងដែរ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ។

Leave a Reply

Your email address will not be published. Required fields are marked *