កិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់នូវបច្ចុប្បន្នភាពការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង
ព្រៃវែង:លោក ឌុច គន្ធា អភិបាលរងខេត្តបានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់នូវបច្ចុប្បន្នភាពការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង លោកស្នើឱ្យរដ្ឋបាលក្រុងស្រុក :
ទី 1 -គឺរៀបចំផែនផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនឹងគ្រឿងនៅតាមបណ្ដាលក្រុងស្រុក។
ទី២-ត្រូវចុះស្រង់បូកសរុបទិន្នន័យអំពីក្លឹបកំសាន្ត ខារ៉ាអូខេ ហាងហូបចុក ផ្សេងៗដើម្បីចុះផ្សព្វផ្សាយគ្រឿងញៀន។ទី៣-ត្រូវអនុវត្តនឹងចាត់តាំងការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន។
ទី4-ចាត់តាំងអនុវត្តតាមប៉ុស្តិ៍តាមការដ្ឋានក្នុងការផ្សព្វផ្សាយ លោក ឌុច គន្ធាអភិបាលរងខេត្តក៏បានបញ្ជាក់ថាកន្លងមករាជរដ្ឋាភិបាលបានចាត់វិធានការក្នុងការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសករណីបើរកឃើញមានមន្ត្រីរាជការ កងកំលាំងណាដែលបានប្រើប្រាស់គ្រឿងញៀនត្រូវបណ្ដេញចេញពីក្របខណ្ឌ
លោក ស្នងការនរងនគរបាលខេត្តក៏បានលើកឡើងដែរថាកន្លងមកស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបគ្រឿងញៀនបានចំនួន 91 ករណីឃាត់ខ្លួនបានចំនួន 219 នាក់ ដកហូត ថ្នាំញៀនបាន484 កញ្ចប់ស្មើនឹង 4 គីឡូ 385 g
លោកស្នងការរង បានបញ្ជាក់ថាចំពោះបញ្ហាប្រឈម
ទី1-ខ្វះមធ្យោបាយ
ទី 2 នៅពេលដែលចុះមានការសហការល្អជាមួយកំលាំងមូលដ្ឋាន
ទី៣-នៅពេលដែលជួបបញ្ហាស្មុគស្មាញគឺត្រូវបានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តព្រៃវែង។