ព័ត៌មានជាតិ

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង

#Noted សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មានសកម្មភាពដូចខាងក្រោម៖

១. ការងារចិញ្ចឹមសត្វ
បន្តចុះណែនាំកសិករចិញ្ចឹមសត្វឱ្យចេះធ្វើអនាម័យតាមវិធានការការពារជីវសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង ណែនាំការផ្ដល់ចំណីនិងទឹក ធ្វើវ៉ាក់សាំងតាមក្មវិធី និងពិនិត្យមើលការប្រើប្រាស់ឡជីវឧស្ម័ន៖
– កសិករឈ្មោះ ចាន់ សារ៉ន មានចិញ្ចឹមសត្វជ្រូកចំនួន ១០ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគដល់ម្ចាស់សត្វចំនួន ១លីត្រ នៅភូមិជ្រៃសីម៉ា ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
– កសិករឈ្មោះ ជា សុវ៉ាន់ មានចិញ្ចឹមសត្វជ្រូកមេចំនួន ៥ក្បាល សត្វជ្រូកកូន ១៨ក្បាល បានផ្លល់ថ្នាំសម្លាប់មេរោគចំនួន ១លីត្រ នៅភូមិប្រហ៊ូត ឃុំត្រពំាងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
– កសិករឈ្មោះ អាន អេង មានចិញ្ចឹមសត្វជ្រូកចំនួន ១៧ក្បាល នៅភូមិតាប៉ោង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
– កសិករ​ឈ្មោះ រ៉េត​ រឿង មានចិញ្ចឹមសត្វក្របីចំនួន ៧ក្បាល​ នៅភូមិខ្សុំជេីង​ ឃុំកំពង់ពពិល​ ស្រុក​ពារាំង ខេត្តព្រៃវែង។

២. បន្តចុះស្រង់ទិន្នន័យការនាំចេញសត្វ និងផលិតផលសត្វក្រៅផ្លូវការ ក្នុងខេត្តព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមាន៖
– ស៊ុតទាចំនួន ១៧២ ២០០គ្រាប់
– ស៊ុតមាន់ចំនួន ១៦ ៩០០គ្រាប់
– សត្វគោ ២០៩ក្បាល។

៣. ការងារសុខភាពសាធារណៈ
បន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំដល់ម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសាច់និងផលិតផលសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។

Leave a Reply

Your email address will not be published. Required fields are marked *