ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ឆ្លងអគារទីចាត់ការសាលា ខ្លោងទ្វារ របង និងសមិទ្ធផលនានា នៅក្នុងសាលាអនុវិទ្យាល័យស្វាយបូព្រឹក្ស ដែលប្រព្រឹត្តទៅសាលាអនុវិទ្យាល័យស្វាយបូរព្រឹក្ស ស្ថិតក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកនូវបច្ច័យផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងបច្ច័យរបស់សប្បុរសជននានា សរុបចំនួន ៨៩,៣៨0,000រៀល (ប៉ែតសិបប្រាំបួនលាន បីរយប៉ែតសិបពាន់រៀលគត់) ប្រគេនដល់ព្រះសង្ឃ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំ និងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សឲ្យកាន់តែមានភាពខ្លាំង ព្រមទាំងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងសាលារៀន និងវត្តស្វាយបូរព្រឹក្សនេះ។
ដោយមានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានផ្នែក ប្រធានអង្គភាពចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ក្រុមប្រឹក្សាស្រុក នាយក នាយករង លោកគ្រូ អ្នកគ្រូ កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំទាំង១១ ក្រុមគ្រូពេទ្យ សិស្សានុសិស្ស យុវជនកាយឫទ្ធិ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម ប្រជាការពារឃុំជាខ្លាង និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំជាខ្លាង ថ្នាក់ដឹកនាំភូមិ យាយជី តាជី និងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិតឆ្ងាយ សរុបប្រមាណ ១,១៨០ អង្គ/រូប។