សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានរៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូនលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី២៣ មេសា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Month: April 2025
Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍
Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍ ចេញផ្សាយ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ទីក្រុង Istanbul៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលផងដែរ។ កិច្ចសហប្រតិបត្តិការនេះ គឺគោរពប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ក្រសួងទេសចរណ៏ “សហការសម្របសម្រួលជាមួយប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ” នាដំណើរទស្សនកិច្ចតំបន់ខ្នងផ្សារកន្លងមក។ សូមបញ្ជាក់ថា TripAdvisor គឺជាវេទិកាធំបំផុតមួយលើលោកសម្រាប់ស្វែងរក […]
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រៃវែង ៖ ដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃ និងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើនៅសេវាសាធារណ: និង រក្សាឱ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕
ចែកអំណោយដល់សិស្សក្រីក្រី
ព្រៃវែង:នៅថ្ងៃទី22ខែមេសាឆ្នាំ2025 លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោកស្រីប្រធានអង្គការមូលនិធិនៃក្ដីសង្ឃឹមចែកអំណោយជូនសិស្សក្រីក្រចំនួន90នាក់រួម មានអង្ករ50kgត្រីខ1យួរ ខ្លាញ់ ទឹកត្រី ទឹកស៊ីវអាវ ប៊ីចេង ស្ករ សំរាប់ហូបរយះពេល2ខែម្ដងផ្ដល់ជូនរយះពេល9ឆ្នាំ ដើម្បីអោយមានឪកាសរៀនសូត្រដូចកូនអ្នកមានជីវភាភប្រសើរ។
អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែងបានទទួលទេយ្យទាន និងបច្ច័យពីព្រះចៅអធិការវត្តទាំង ៨វត្ត នៅក្នុងក្រុងព្រៃវែង
អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែងបានទទួលទេយ្យទាន និងបច្ច័យពីព្រះចៅអធិការវត្តទាំង ៨វត្ត នៅក្នុងក្រុងព្រៃវែង…!!! អនុសាខា កក្រកក្រុងព្រៃវែង ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ ខ្ញុំបាទ ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានអញ្ជើញទទួលទេយ្យទាន និងបច្ច័យព្រះបណ្ណមុនី តី សុបុណ្យ ព្រះបាឡាត់គណខេត្តគណធម្មយុត្តិកនិកាយព្រះចៅអធិការវត្តថ្មីនិងព្រះខេមបិយ ប៊ុត សុភាព ព្រះសមុហ៍អនុគណក្រុងតំណាងព្រះអនុគណក្រុងនិង ព្រះគ្រូចៅអធិការ ចំនួន ៨វត្ត ដើម្បីទុកត្រៀមបម្រុង ក្នុងកិច្ចការងារមនុស្សធម៌ផ្សេងៗ ជាពិសេស ក្នុងការជួយដល់ជនងាយរងគ្រោះ គ្រួសារក្រីក្រ ចាស់ជរាឥតទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្ដរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសនោះ ខ្ញុំបាទ បានពាំនាំប្រសាសន៍ថ្លែងអំណរគុណពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ ខ្ញុំព្រះករុណា សូមប្រគេនពរដល់ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ សមប្រកបនូវពុទ្ធមង្គលពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនចាំបាច់ហាមការនាំចូលរថយន្តជជុះ ដើម្បីជំរុញការទិញរថយន្តថ្មីទេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនចាំបាច់ហាមការនាំចូលរថយន្តជជុះ ដើម្បីជំរុញការទិញរថយន្តថ្មីទេ ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គំរថយន្ត Ford របស់ក្រុមហ៊ុន RMA (Cambodia) ក្នុងខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការនាំចូលរថយន្តជជុះ (រថយន្តមួយទឹក) ឡើយ ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្តថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយបញ្ហានេះ គឺត្រូវធ្វើឡើងតាមរយៈការលើកទឹកចិត្តឱ្យមានការបង្កើតក្រុមហ៊ុនផលិត និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់ជម្រើសរថយន្តថ្មីដែលមានតម្លៃសមរម្យ និងគុណភាពល្អដល់ប្រជាពលរដ្ឋ។ «ខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមមិនឱ្យនាំចូលឡានជជុះចូលនោះទេ ដើម្បីបង្ខំមនុស្សឱ្យទិញឡានថ្មីនោះទេ គឺយើងបើកជម្រើសឱ្យប្រជាពលរដ្ឋ។ ចឹងដើម្បីឱ្យគាត់មានលទ្ធភាពទិញឡានថ្មីប្រើកាត់បន្ថយបរិស្ថាន គឺត្រូវបង្កើតជម្រើសតាមទីផ្សារសេរីឱ្យគាត់ ត្រូវបង្កើតជម្រើសឡានថ្មី មានតម្លៃសមរម្យ គុណភាពល្អ ឱ្យប្រជាពលរដ្ឋយើងទិញ» សម្តេចធិបតីបានបញ្ជាក់។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ខណៈដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានហាមឃាត់ការនាំចូលរថយន្តមួយទឹក កម្ពុជាវិញបានជ្រើសរើសយកវិធីសាស្រ្តផ្សេង […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មរថយន្ត Ford ថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគដែលមានបំណងបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតីបានកោតសរសើរចំពោះការរីកចម្រើននៃខ្សែចង្វាក់ផលិតកម្មរថយន្តនៅកម្ពុជា ដែលបានចាប់ផ្ដើមប្រើប្រាស់គ្រឿងបង្គុំមួយចំនួនផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងរៀបចំគោលនយោបាយជាក់លាក់ ដើម្បីជំរុញឱ្យមានការផលិតគ្រឿងបង្គុំរថយន្តកាន់តែច្រើនមុខថែមទៀតនៅក្នុងប្រទេស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ឥឡូវនេះរាជរដ្ឋាភិបាលកំពុងតែដាក់ទិសដៅរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គំឱ្យបានច្រើននៅកម្ពុជា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលទិញគ្រឿងបង្គុំមកពីក្រៅ មកផលិតនាំចេញទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើនអតិបរមានៅកម្ពុជា នេះជាគោលដៅដែលយើងដាក់ចេញ ហើយសង្ឃឹមថា យើងនឹងបន្តទៅទៀត»។ ការលើកទឹកចិត្តនេះមានគោលបំណងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលគ្រឿងបង្គុំរថយន្តពីបរទេស និងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ គួរជម្រាបថា ក្រុមហ៊ុន RMA CAMBODIA បានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ ដោយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មដ៏ល្បីល្បាញលើពិភពលោក ក្នុងវិស័យជាច្រើនដូចជា យានយន្ត កសិកម្ម […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋចំនួន ១០០០០ នាក់ ដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋចំនួន ១០០០០ នាក់ ដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ដែលគ្រោងអនុវត្តជំហានដំបូងនៅខេត្តស្ទឹងត្រែងនោះ មានពលរដ្ឋបានដាក់ពាក្យស្នើសុំ ចំនួន ១០០០០ នាក់រួចហើយ។ ការគូសបញ្ជាក់របស់សម្តេច នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា ឥឡូវនេះគណៈកម្មការជំនាញកំពុង ពិនិត្យមើលរកអ្នកដែលខ្វះខាតដីពិតប្រាកដ ដើម្បីផ្ដល់ដីជូន។ គួរជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា […]
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីបើកការចុះជំរឿនមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីបើកការចុះជំរឿនមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងព័ត៌មាន ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកការចុះជំរឿនមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរព័ត៌មាន ទាំង២៥ រាជធានី-ខេត្ត។