ខេត្តព្រៃវែងចំណាត់ថ្នាក់អង្គភាពផ្តល់សេវាសាធារណ:គំរូវិស័យសុខាភិបាលទូទាំងប្រទេស ព្រៃវែង:ខេត្តព្រៃវែងចំណាត់ថ្នាក់អង្គភាពផ្តល់សេវាសាធារណ:គំរូវិស័យសុខាភិបាលទូទាំងប្រទេសមាន -មន្ទីរពេទ្យបង្អែកពារាំង លេខ ២ ទទួលបានថវិកា ១៥០ ០០០ ០០០ រ មួយរយហាសិបលានរៀល -មន្ទីរពេទ្យព្រះស្តេច លេខ ៤ទទួលបានថវិកា ៨០ ០០០ ០០០ រ ប៉ែតសិបលានរៀល -មន្ទីរពេទ្យកំពង់ត្របែក លេខ ៧ទទួលបានថវិកា ៤០ ០០០ ០០០ រ សែសិបលានរៀល -មន្ទីរពេទ្យមេសាង លេខ១០ទទួលបានថវិកា ៤០ ០០០ ០០០ រ សែសិបលានរៀល។សៅគ្រី
Month: March 2025
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកជំទាវបានអញ្ជើញចូលរួមអានសៀវភៅក្រោមប្រធានបទ “បណ្ណាល័យចល័ត” ឬ “ទេសចរណ៍អំណាន”
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកជំទាវបានអញ្ជើញចូលរួមអានសៀវភៅក្រោមប្រធានបទ “បណ្ណាល័យចល័ត” ឬ “ទេសចរណ៍អំណាន” ព្រៃវែង:រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការ ប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពភាពជុំវិញខេត្ត មន្រ្តីរាជការសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សរុបប្រមាណ ៣០០នាក់ បានអញ្ជើញចូលរួមអានសៀវភៅក្រោមប្រធានបទ “បណ្ណាល័យចល័ត” ឬ “ទេសចរណ៍អំណាន” ដែលមានការផ្ដួចផ្ដើម និងរៀបចំដោយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថិតនៅបរិវេណខាងមុខ សាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មការសុរិយោដីខេត្ត
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មការសុរិយោដីខេត្ត ព្រៃវែង:ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មការសុរិយោដីខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានភូមិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រី មេឃុំពាក់ព័ន្ធផងដែរ។
អបអរសាទរស្រុកពារាំង ដែលទទួលបានចំណាត់ថ្នាក់អង្គភាពផ្តល់សេវាសាធារណ:គំរូ លើវិស័យអប់រំ និងវិស័យសុខាភិបាល
អបអរសាទរស្រុកពារាំង ដែលទទួលបានចំណាត់ថ្នាក់អង្គភាពផ្តល់សេវាសាធារណ:គំរូ លើវិស័យអប់រំ និងវិស័យសុខាភិបាល ព្រៃវែង:#អបអរសាទរស្រុកពារាំង ដែលទទួលបានចំណាត់ថ្នាក់អង្គភាពផ្តល់សេវាសាធារណ:គំរូ លើវិស័យអប់រំ និងវិស័យសុខាភិបាល ពីថ្នាក់ដឹកនាំក្នុងនោះ÷ ១/ ចំណាត់ថ្នាក់លេខ ២ មន្ទីរពេទ្យបង្អែកពារាំង ២/ ចំណាត់ថ្នាក់លេខ៥ សាលាមត្តេយ្យធនធានភឺតធ័រលីណាស្នាយពល ។ ៣/ វិទ្យាល័យ ហ៊ុន សែន កំពង់ពពិល សាលារៀនគំរូ និងសាលារៀនស្អាត ស្ថិតក្នុងឃុំកំពង់ពពិល ។ ៤/លោក ឡុង ប៉ាលី គ្រូបង្រៀនល្អ បឋមសិក្សាត្រាល ស្ថិតក្នុងឃុំកំពង់ពពិល ។ ៥/លោក ចំ ពៅ គ្រូបង្រៀនល្អ បឋមសិក្សាស្វាយ ស្ថិតក្នុងឃុំព្រៃស្រឡិត ។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឃនភាពការងារនៃការរៀបចំ និងតុបតែងលម្អវិថីសន្តិភាព
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឃនភាពការងារនៃការរៀបចំ និងតុបតែងលម្អវិថីសន្តិភាព ព្រៃវែង:ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឃនភាពការងារនៃការរៀបចំ និងតុបតែងលម្អវិថីសន្តិភាព ត្រៀមសម្រាប់ព្រឹត្តិការណ៍ សង្រ្កាន្តព្រៃវែង ២០២៥ នាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករ។សៅគ្រី
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួសខែរ៉ម៉ាឌ, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួសខែរ៉ម៉ាឌ, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩ ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គលជូនដល់សាសនិកខ្មែរឥស្លាមនៅក្នុងនិង ក្រៅប្រទេសកម្ពុជា រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែរ៉ម៉ាឌន មូហាំម៉ាត់សករាជ ឆ្នាំ១៤៤៦ ត្រូវនឹងថ្ងៃ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ។ សម្ដេចក៏បានផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនខ្មែរឥស្លាម ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា […]
អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP អនុវត្តតាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានអនុវត្តវិធានការលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដោយឃាត់ខ្លួនតៃកុងរថយន្តយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការមិនស្តាប់ការបញ្ជារបស់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ: បានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែងបន្តសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបមតិយោបល់សំណូមពរប្រជាពលរដ្ឋដែលសង្កេតឃើញនូវករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាមជាបន្តបន្ទាប់បានបើកវ៉ាជែងបង្កគ្រោះថ្នាក់ និងក្ដីព្រួយបារម្ភជារៀងរាល់ថ្ងៃ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ អ្នកនាំពាក្យបានរំលឹកថា តបតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការមួយចំនួនបន្ថែមទៀត ក្នុងនោះមានជាអាទិ៍ការបំពាក់កាមេរ៉ាបង្កប់ដើម្បីថតសកម្មភាពរថយន្តដឹកអ្នកដំណើរ និងក៏ដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗទៀតដែលល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសការបើកបរលើសល្បឿនកំណត់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីវីរភាពរបស់ព្រះបរមរតនកោដ្ឋក្នុងព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យជាតិស្របពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីវីរភាពរបស់ព្រះបរមរតនកោដ្ឋក្នុងព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យជាតិស្របពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ខេត្តតាកែវ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងនាពេលកន្លងទៅថ្មីៗនេះ ដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បាននឹករឭកដល់ដំណើរបំពេញព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានយាងទៅកាន់ប្រទេសបារំាងដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងដំណើរបំពេញព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ ទ្រង់បានបំពេញដោយទឹកព្រះទ័យស្នេហាជាតិ និងប្រជារាស្ត្រ ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គ ព្រះបរមរតនកោដ្ឋ បានសន្យាជាឱឡារឹកថានឹងបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញ ជូនមាតុភូមិឱ្យខានតែបាន។ ឯកឧត្តមបានបន្តថា ក្រោមស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ទើបធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងនៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ហើយប្រជារាស្រ្តកម្ពុជាទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បាននឹកឃើញអនុស្សាវរីយ៍កាលដែលឯកឧត្ដមនិងបងប្រុស ហ៊ុន ម៉ានិត នៅតូចៗ បានមានឱកាសចូលថ្វាយបង្គំ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រី នរោត្ដម […]
កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង បន្តចាត់តាំងកម្លាំងល្បាតលើខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព
កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង បន្តចាត់តាំងកម្លាំងល្បាតលើខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ខេត្តកោះកុង៖ ថ្ងៃទី២ ខែមីនាឆ្នាំ២០២៥ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានបន្តចាត់តាំងកងវរសេនាតូចលេខ៣៣៧ និង ផ្នែកសឹករងមណ្ឌលសីមា និងគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ ក្នុងនោះដែរ ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។ លោកមេបញ្ជាការ បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងទាំងអស់ដែលឈរជើងនិងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែននិងមានសុខភាពល្អទាំងអស់គ្នាផងដែរ ។ https://t.me/royalcambodianarmy
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបំបួសឧបាសក រស់ ឈុន នៅវត្តរតនៈសីលា ហៅវត្តក្របៅថ្មី ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបំបួសឧបាសក រស់ ឈុន នៅវត្តរតនៈសីលា ហៅវត្តក្របៅថ្មី ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបំបួសឧបាសក រស់ ឈុន នៅវត្តរតនៈសីលា ហៅវត្តក្របៅថ្មី ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ។ ពិធីបុណ្យនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរគណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី […]