ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំកងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំកងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមបទបញ្ជាដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ដថា សូមឱ្យមន្ត្រីអ្នកចុះអនុវត្តច្បាប់បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ […]

ព័ត៌មានជាតិ

ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៉ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល។ សម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៉ីស្រាអែលនឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, […]

ព័ត៌មានជាតិ

ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា

ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាទីផ្សារបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។ លោកស្រីនាយិកាទីផ្សារក៏បាន​គោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធីបតីបានសម្ដែងនូវការស្វាគមន៍ និង​ ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន […]

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ថា ទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បោះជំហានប្រកបដោយវឌ្ឍនភាព

អ្នកនាំពាក្យបញ្ជាក់ថា ទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បោះជំហានប្រកបដោយវឌ្ឍនភាព ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បានបន្តបោះជំហានប្រកបដោយវឌ្ឍនភាពជូនរាជរដ្ឋាភិបាល និងប្រជាជន ទាំងកម្ពុជា និងវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ បើតាមលោក រ៉េន រតនៈ ក្នុងជំនួបចង្អៀត និងកិច្ចប្រជុំទ្វេភាគី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ឧត្តមសេនីយ៍ឯកលឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិន ប្រចាំកម្ពុជាដឹកនាំដោយ លោក ហ្វឹង ហ៊ុយ (Feng Hui ) ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន(ថ្មី)

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិន ប្រចាំកម្ពុជាដឹកនាំដោយ លោក ហ្វឹង ហ៊ុយ (Feng Hui ) ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន(ថ្មី) ប្រចាំនៅរាជធានីភ្នំពេញ និងកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញត្រូវដល់អាណត្តិ ចូលជួបសម្តែងការគួរសម និងដើម្បីសុំអនុសាសន៍ណែនាំពីឯកឧត្តម ថ្មីៗបន្ថែមទៀតជំរុញការផ្សព្វផ្សាយព័ត៌មានប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ដឹកនាំដោយ លោក ហ៊ុន មុនិន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនាយកដ្ឋាន

ខេត្តព្រៃវែង ៖ នាថ្ងៃងចន្ទ ៥រោច-អង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ដឹកនាំដោយ លោក ហ៊ុន មុនិន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនាយកដ្ឋាន ដោយមានការសម្របសម្រួលពី លោក ហែម សាវុធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងមន្ត្រីជំនាញមន្ទីរ ដោយមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ ក្រុមអ្នកតំណាងទឹកស្អាត និងគណៈកម្មការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ និងភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ក្នុងការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍន៍របស់ភូមិ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។ បន្ទាប់ពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ទាំង ២ភូមិ នេះរួចមកក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរ បានឯកភាព […]

ព័ត៌មានជាតិ

លោក លឹម គីមឡុង អភិបាលរងស្រុក តំណាង លោក ភុន សម្ផស្ស អភិបាលស្រុក បានអញ្ជើញចូលរួមជា អង្គការមូលនិធិនៃក្ដីសង្ឃឹម ក្នុងពិធីបើកអាហារូបករណ៍ជូនដល់សិស្សដែលមានជីវភាពខ្វះខាត ចំនួន ៦៥នាក់

ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៥ លោក លឹម គីមឡុង អភិបាលរងស្រុក តំណាង លោក ភុន សម្ផស្ស អភិបាលស្រុក បានអញ្ជើញចូលរួមជា អង្គការមូលនិធិនៃក្ដីសង្ឃឹម ក្នុងពិធីបើកអាហារូបករណ៍ជូនដល់សិស្សដែលមានជីវភាពខ្វះខាត ចំនួន ៦៥នាក់ មកពីឃុំចំនួន៤ ក្នុងស្រុកព្រះស្ដេច – ឃុំបន្ទាយចក្រី ចំនួន ៣៣នាក់ – ឃុំបឹងដោល ចំនួន ១៤នាក់ -ឃុំរំចេក ចំនួន ១៥នាក់ -ឃុំព្រះស្ដេចចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបានសម្ភារ៖ ១.អង្ករ ៥០ គ.ក ២.ត្រីខ ១២ កំប៉ុង ៣.ទឹកត្រី ១ដប ៤.ទឹកស៊ីអ៉ីវ ១ដប ៥.ប្រេងឆា ១ដប ៦.អំបិល ១គ.ក ៧.ស្ករស ១គ.ក ក្នុងនោះបានផ្ដល់កង់ចំនួន ៣គ្រឿង ដល់សិស្សដែលបានចំណាត់ថ្នាក់លេខ១ ចំនួន ៣នាក់ផងដែរ សូមលោកប្រធានមេត្តាជ្រាប […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងទៅអាជ្ញាធពាក់ពាក់ព័ន្ធ ស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”

រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងទៅអាជ្ញាធពាក់ពាក់ព័ន្ធ ស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”

ព័ត៌មានជាតិ

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃពិធីបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន ១៣ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃពិធីបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន ១៣ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន នឹងរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» ​នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ

ក្រសួងព័ត៌មាន នឹងរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» ​នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ