ព័ត៌មានជាតិ

លោក លឹម គីមឡុង អភិបាលរងស្រុក តំណាង លោក ភុន សម្ផស្ស អភិបាលស្រុក បានអញ្ជើញចូលរួមជា អង្គការមូលនិធិនៃក្ដីសង្ឃឹម ក្នុងពិធីបើកអាហារូបករណ៍ជូនដល់សិស្សដែលមានជីវភាពខ្វះខាត ចំនួន ៦៥នាក់

ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៥

លោក លឹម គីមឡុង អភិបាលរងស្រុក តំណាង លោក ភុន សម្ផស្ស អភិបាលស្រុក បានអញ្ជើញចូលរួមជា អង្គការមូលនិធិនៃក្ដីសង្ឃឹម ក្នុងពិធីបើកអាហារូបករណ៍ជូនដល់សិស្សដែលមានជីវភាពខ្វះខាត ចំនួន ៦៥នាក់ មកពីឃុំចំនួន៤ ក្នុងស្រុកព្រះស្ដេច
– ឃុំបន្ទាយចក្រី ចំនួន ៣៣នាក់
– ឃុំបឹងដោល ចំនួន ១៤នាក់
-ឃុំរំចេក ចំនួន ១៥នាក់
-ឃុំព្រះស្ដេចចំនួន ៣នាក់

ដោយក្នុងម្នាក់ៗទទួលបានសម្ភារ៖
១.អង្ករ ៥០ គ.ក
២.ត្រីខ ១២ កំប៉ុង
៣.ទឹកត្រី ១ដប
៤.ទឹកស៊ីអ៉ីវ ១ដប
៥.ប្រេងឆា ១ដប
៦.អំបិល ១គ.ក
៧.ស្ករស ១គ.ក
ក្នុងនោះបានផ្ដល់កង់ចំនួន ៣គ្រឿង ដល់សិស្សដែលបានចំណាត់ថ្នាក់លេខ១ ចំនួន ៣នាក់ផងដែរ
សូមលោកប្រធានមេត្តាជ្រាប ដោយអរគូណ!

Leave a Reply

Your email address will not be published. Required fields are marked *