ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង់ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ “C” សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ របៀបវារៈនៃកិច្ចប្រជុំសប្ដាហ៍នេះរួមមាន៖ ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ […]
Month: February 2025
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០ នៃព្រឹទ្ធសភា)
ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំ “B” សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០ នៃព្រឹទ្ធសភា) ព្រមទាំងប្រតិភូអមដំណើរ ដើម្បីបំពេញបេសកកម្ម ក្នុងគោលបំណងឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងវឌ្ឍនភាពការងារ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សម្ដេចរាជបុត្រី ប្រធាន អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការទី១០ នៃព្រឹទ្ធសភា ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែងផងដែរ។
សិស្សានុសិស្សជិត២០០ នាក់ នៃវិទ្យាល័យ ហ៊ុន សែន ដំរីពួន ធ្វើដំណើរទស្សនៈកិច្ចសត្វស្លាបជាច្រើនប្រភេទនៅទួលចៅព្រាម (ត្រពាំងអាចម៍ភេ) ឃុំសំរោង ស្រុកស្វាយអន្ទរ
សិស្សានុសិស្សជិត២០០ នាក់ នៃវិទ្យាល័យ ហ៊ុន សែន ដំរីពួន ធ្វើដំណើរទស្សនៈកិច្ចសត្វស្លាបជាច្រើនប្រភេទនៅទួលចៅព្រាម (ត្រពាំងអាចម៍ភេ) ឃុំសំរោង ស្រុកស្វាយអន្ទរ ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជិត២០០ នាក់ ដែលរៀនថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុន សែន ដំរីពួន ស្រុកស្វាយអន្ទរ បានធ្វើដំណើរទស្សនៈកិច្ច ស្វែងយល់ តំបន់សត្វស្លាបជាច្រើនប្រភេទមួយកន្លែង នៅទួលចៅព្រាម (ហៅត្រពាំងអាចម៍ភេ) ភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងដំណើរទស្សនៈកិច្ចនោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្ញប់ស្ញែងដោយបានឃើញមានសត្វស្លាបជាច្រើនប្រភេទដែលមករស់នៅតំបន់នេះ។ លោកគ្រូ ឡាំ សុង នាយកវិទ្យល័យ ហ៊ុន សែន ដំរីពួនបានអោយដឹងថា កោលបំណងដែលដឹកនាំកូនសិស្សមកទស្សនៈកិច្ចនេះ គឺដើម្បីឲ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីជីវិតនៃការរស់នៅរបស់សត្វកម្រទាំងអស់នេះដើម្បីចូលរួម ផ្សព្វផ្សាយ ថែរក្សា អភិរក្សនៅប្រភេទសត្វទាំងអស់នេះឲ្យបានគង់វង្ស។ ហើយលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផល ធ្វើស្រែចម្ការនៅ ទីនោះសូមមេត្តាកុំ រាន […]
ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត!
ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត! ចេញផ្សាយ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត និងរីករាយនៅពេលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរសិទ្ធិអំណាចនៃការធ្វើសៀវភៅស្នាក់នៅ ដែលពីមុនស្ថិតក្រោមសមត្ថកិច្ចអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ឱ្យមកនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ពលរដ្ឋសប្បាយចិត្ត ក៏ដោយសារតែសេវានេះកាន់តែនៅកៀកពួកគាត់ ហើយពួកគាត់ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីនគរបាលនៃឃុំ សង្កាត់ នោះស្រាប់។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ភារកិច្ចផ្ដល់សេវានេះ អាចជាបន្ទុកការងារថ្មីមួយទៀត បន្ថែមលើតួនាទី និងភារកិច្ចស្នូលរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ ជាអាទិ៍ ការធានាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាផ្សេងទៀត។ កញ្ញា ស៊ាន ធីតា មន្រ្តីសុខាភិបាលរស់នៅខណ្ឌច្បារអំពៅថ្លែងថា នាងពិតជាមានការភ្ញាក់ផ្អើលនៅពេលដឹងថា សេវាធ្វើសៀវភៅស្នាក់នៅឥឡូវ ត្រូវទៅសុំត្រឹមតែប៉ុស្តិ៍នគរបាលសង្កាត់ ពីព្រោះតាមបទពិសោធន៍ដែលនាងមករស់នៅរាជធានីភ្នំពេញដំបូង គឺបានទៅស្នើសុំសេវានេះ២ដំណាក់កាលឯណោះ គឺពីប៉ុស្តិ៍ដល់អធិការដ្ឋាន។ បើតាមពលរដ្ឋជាយុវជនរូបនេះ ការផ្ទេរតួនាទីបម្រើសេវាសាមញ្ញៗពីថ្នាក់លើមកឱ្យសមត្ថកិច្ចថ្នាក់ក្រោម គឺពិតជាផ្ដល់ភាពងាយស្រួលច្រើនដល់ពលរដ្ឋ ប៉ុន្តែនាងក៏ដឹងដែរថា តាមការសង្កេតរាល់ថ្ងៃ […]
សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត សិល្បៈវប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។
សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត សិល្បៈវប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។
កសិករបីឃុំនៅស្រុករំដួល ចាប់អារម្មណ៍ ចង់ស្នើសុំឱ្យជួយបង្កើតជាសហគមន៍កសិកម្មទំនើប
កសិករបីឃុំនៅស្រុករំដួល ចាប់អារម្មណ៍ ចង់ស្នើសុំឱ្យជួយបង្កើតជាសហគមន៍កសិកម្មទំនើប ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥ ថា ឯកឧត្តម បានជួបជាមួយបងប្អូនប្រជាកសិករមកពីឃុំចំនួន៣នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា បងប្អូនកសិករទាំងនេះបានស្នើសុំឱ្យក្រុមការងារចុះមកពន្យល់ឱ្យបានច្បាស់ពីនីតិវិធី អត្ថប្រយោជន៍ និងការបែងចែកភាគលាភនៃសហគមន៍កសិកម្មទំនើប មុននឹងធ្វើការសម្រេចចិត្តជាចុងក្រោយថានឹងរួមគ្នាបង្កើតជាសហគមន៍ដែរឬទេ។ កសិករទាំងបីឃុំមានផ្ទៃដីស្រែប្រាំងជិត ១ ០០០ ហិកតា និងចាប់អារម្មណ៍ចង់ស្នើសុំឱ្យជួយបង្កើតជាសហគមន៍កសិកម្មទំនើបជូនពួកគាត់ ។ ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថា យើងនឹងមានសហគមន៍កសិកម្មទំនើបមួយទៀតនៅក្នុង ខេត្តស្វាយរៀង ក្នុងពេលឆាប់ៗខាងមុខនេះ៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិនិត្យចង្វាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិនិត្យចង្វាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញចូលរួមពិនិត្យចង្វាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន បានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។ បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។នៅមុនពេលជំងឺកូវីដ១៩រាតត្បាត […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Márta Mátrai អនុប្រធានទី១ នៃសភាជាតិហុងគ្រីចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Márta Mátrai អនុប្រធានទី១ នៃសភាជាតិហុងគ្រីចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ #MártaMátrai #Hungry #NationalAssembly #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia #ព្រឹទ្ធសភា #Senate
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល៥ថ្ងៃ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល៥ថ្ងៃ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ MOINFO APP គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី ដឹកនាំដោយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ហុងគ្រី និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ហុងគ្រី ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសហុងគ្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញជួបសម្តែងការគួរសមជាមួយ […]