ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំ “B” សាលាខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០ នៃព្រឹទ្ធសភា) ព្រមទាំងប្រតិភូអមដំណើរ ដើម្បីបំពេញបេសកកម្ម ក្នុងគោលបំណងឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងវឌ្ឍនភាពការងារ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សម្ដេចរាជបុត្រី ប្រធាន អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការទី១០ នៃព្រឹទ្ធសភា ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែងផងដែរ។