ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ Chevening ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅចក្រភពអង់គ្លេស ក្នុងឆ្នាំសិក្សា២០២៥-២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ Chevening ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅចក្រភពអង់គ្លេស ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ — Announcement: Selection of Chevening Scholarship Students for Master’s Degree Programs in the United Kingdom (Academic Year 2025-2026) Deadline for Applications: November 5, 2024

ព័ត៌មានជាតិ

ចំនួនប្រជាពលរដ្ឋចូលរួមដំណើរទស្សនកិច្ចប៉ែកឦសានកើនជាង១,៣០០នាក់ហើយ

ចំនួនប្រជាពលរដ្ឋចូលរួមដំណើរទស្សនកិច្ចប៉ែកឦសានកើនជាង១,៣០០នាក់ហើយ ចេញផ្សាយ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន២០០នាក់បានធ្វើដំណើរទៅទស្សនកិច្ចប៉ែកឦសាន ជាលើកទី៧ហើយដែល រាប់ចាប់តាំងពីដំណើរលើកទី១ កាលពីដើមខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ រហូតពេលនេះ មានអ្នកចូលរួមសរុបចំនួន១,៣១១ នាក់ហើយ។ សមាសភាពអ្នកបានចូលរួមទាំងនោះមានព្រះសង្ឃ សិស្ស និស្សិត បញ្ញវ័ន្ត ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីទាំងអស់ ដែលបានក្លាយទៅជាសាក្សីទាក់ទងសុវត្ថិភាពព្រំដែនខ្មែរនៅតំបន់ឦសាន។ នៅក្នុងដំណើរទស្សនកិច្ចចំនួន៦លើកកន្លងទៅ និង១លើកនេះទៀត អ្នកចូលរួមបានទៅដល់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្ទឹងត្រែងខេត្តក្រចេះ រតនគីរី និងខេត្តមណ្ឌលគិរី ដោយបានឃើញផ្ទាល់ភ្នែកទីតាំងបង្គោលព្រំដែនលេខ១៣០ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បង្គោលព្រំដែនលេខ៦៥ បង្គោលព្រំដែនលេខ៦៩ បង្គោលព្រំដែនលេខ៣៤ ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងជាខណ្ឌសីម៉ាព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ និងច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រមទាំងបង្គោលព្រំដែនលេខ ៣០ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំប្រទល់កម្ពុជានិងវៀតណាម។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិតនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន នៅប៉ែកឦសាន ជាមួយការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។ ទស្សនកិច្ចនេះបានចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច […]

ព័ត៌មានជាតិ

ឯកឧត្តម ប៊ិន ត្រឈៃ បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨

ឯកឧត្តម ប៊ិន ត្រឈៃ បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ចេញផ្សាយ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ក្រសួងផែនការ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (សរសេរកាត់ គ.អ.ផ.យ.អ.ជ.) បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ នៅទីស្ដីការក្រសួងផែនការ។ គួររំលឹកថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងលើកទី១ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីសម្រួចខ្លឹមសារនៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មុតស្រួច និងទាន់ពេលវេលា បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស។

ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចឦសាន លើកទី៧ ដើម្បីឈ្វេងយល់ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម កំពុងបន្តក្នុងតម្រាយផ្លូវ ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី

ដំណើរទស្សនកិច្ចឦសាន លើកទី៧ ដើម្បីឈ្វេងយល់ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម កំពុងបន្តក្នុងតម្រាយផ្លូវ ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ចេញផ្សាយ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៤ AKP ទិសឦសាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤– ដូចកាលពីចុងសប្តាហ៍មុនៗដែរ នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន ២០០នាក់ បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយតាមរថយន្តចំនួន ១៣គ្រឿង ចេញពីរាជធានីភ្នំពេញនៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាននៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ ដូចការគ្រោងទុក ដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១ នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីទៅពិនិត្យទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង […]

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗចំនួន១៤ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា

ប្រសាសន៍សំខាន់ៗចំនួន១៤ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia

ព័ត៌មានជាតិ

អង្ករកម្ពុជាដែលធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង បង្ហាញវត្តមានក្នុងពិព័រណ៍អន្តរជាតិនៅទី​ក្រុង​ប៉ារីស

អង្ករកម្ពុជាដែលធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង បង្ហាញវត្តមានក្នុងពិព័រណ៍អន្តរជាតិនៅទី​ក្រុង​ប៉ារីស ចេញផ្សាយ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Parisនៅទីក្រុង ប៉ារីសប្រទេសបារាំងបានប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។មានក្រុមហ៊ុនចំនួន ៧​ ៨០០ ក្រុមហ៊ុន​ មកពី​ ១៣០​ ប្រទេស​បានមកចូលរួមតាំងពិព័រណ៍​ និងមានផលិត​ផលចំនួន៤សែនប្រភេទត្រូវបានបង្ហាញ ជាមួយនឹង អ្នកទស្សនាអាជីពជាង២៨ម៉ឺននាក់។ជាមោទកភាព​កម្ពុជាក៏បានចូលរួមបង្ហាញផលិតផលអង្ករល្អបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ កម្រិតពិពលោកនេះដែរ។ សូមជម្រាបថា កាលពីចុងសប្ដាហ៍កន្លទៅនេះ សហព័ន្ធ​ស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន១២ក្រុមហ៊ុនដែលជាក្រុមហ៊ុន នាំចេញអង្ករធំរបស់កម្ពុជាចូលតាំង​បង្ហាញ​អង្ករល្អបំផុតជាពូជស្រូវផ្ការំដួលរបស់កម្ពុជា​និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន៥ដងនិងអង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិនទៅចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២៤​ នេះ​ ។ ជាមួយរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២២ ខែតុលានេះសហព័ន្ធស្រូវអង្ករកម្ពុជាគូស​រំលេចថា​ជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវ​អង្ករ​កម្ពុជា ខណៈលើកទី១​ គឺនៅឆ្នាំ២០១៤​និងលើកទី២​នៅឆ្នាំ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូប​អាហារអន្តរជាតិ SIAL Paris នេះផងដែរ។​ គេបានដឹងជាសកលថាកម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូលនិងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការ​អាហារ​ពិភពលោកដោយផ្តោតលើការ​ច្នៃប្រឌិត​ផ្នែក​ចំណីអាហារ និងភេសជ្ជៈ។ បើយោងតាមប្រភពសហព័ន្ធស្រូវអង្ករកម្ពុជា កម្មវិធីតាំង​ពិព័រណ៍ម្ហូបអាហារអន្តរជាតិ​ SAIL Paris ឆ្នាំ២០២៤​ […]

ព័ត៌មានជាតិ

ខេត្តហឺណាន និងក្រុងចឹងចូវ នឹងកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ

ខេត្តហឺណាន និងក្រុងចឹងចូវ នឹងកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ ចេញផ្សាយ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP តបតាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន, ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និងឯកឧត្តម Huang Dongsheng ប្រធានលេខាធិការ បក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហឺណានផងដែរ នារសៀលថ្ងៃទី១៨ ខែតុលាថ្មីៗនេះ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា […]

ព័ត៌មានជាតិ

ប្រធានអាយប៉ាលើកទី៤៥ រៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ា

ប្រធានអាយប៉ាលើកទី៤៥ រៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ា ចេញផ្សាយ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ក្រោយមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ប្រកបដោយផ្លែផ្កាជាទីមោទនៈ នៅរាត្រីថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២៤ ឯកឧត្តម សាយសំភូន​ ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ​ និងជាប្រធានអាយប៉ាលើកទី៤៥ បានរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅលើទឹកដីឡាវ ដែលជាសមាជិកមួយរបស់អាស៊ាន។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នេះជាមួយគ្រួសារអាយប៉ា​ និងគណៈប្រតិភូសភាប្រទេសសង្កេតការណ៍ គណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍របស់អាយប៉ា រួមនឹងភ្ញៀវកិត្តិយសរបស់ម្ចាស់ផ្ទះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល​ និងមិត្តភាព។ ឯកឧត្តម សាយសំភូន​ ភូមិវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនគណៈប្រតិភូទាំងអស់ដែលបានផ្តល់កិត្តិយសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ដោយបានចូលរួមបញេ្ចញមតិយោបល់ ចែករំលែកបទពិសោធ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការ ដោយយកពលរដ្ឋជាស្នូលធានានូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនដោយចីរភាព។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការជួបជុំនាពេលនេះ សម្រេចបាននូវសេចក្តីសម្រេចចំនួន៣៧ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ លេខាធិការដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ លេខាធិការដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២ ចេញផ្សាយ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ក្នុងក្របខណ្ឌ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.កំពុងដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន២រួមមាន៖ ១. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលជាផ្នែកមួយនៃវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី និង២. សេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៅគ្រឹះស្ថានសិក្សាមត្តេយ្យសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដែលជាផ្នែកមួយនៃវិធានការគន្លឹះទី២ ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន។ កិច្ចប្រជុំនាថ្ងៃទី២២ ខែតុលានេះ […]