ព័ត៌មានជាតិ

រដ្ឋមន្ត្រីបីក្រសួងអញ្ជើញធ្វើទស្សនកិច្ចសិក្សាអន្តរក្រសួងទៅកាន់ខេត្តតាកែវ និងខេត្តកំពត

រដ្ឋមន្ត្រីបីក្រសួងអញ្ជើញធ្វើទស្សនកិច្ចសិក្សាអន្តរក្រសួងទៅកាន់ខេត្តតាកែវ និងខេត្តកំពត ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ រដ្ឋមន្រ្តីចំនួនបីក្រសួង ក្នុងនោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន​ធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ បានអញ្ជើញធ្វើ​ទស្សនកិច្ច​សិក្សាអន្តរក្រសួង ដើម្បីចុះ​ពិនិត្យវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមាន​សក្ដានុពល​ឱ្យ​ស្របតាមលក្ខខណ្ឌវិ​និច្ឆ័យដែលបានបង្កើតឡើង មុនពេល ឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា សំដៅបង្កើន​ប្រសិទ្ធភាព និងសហថាមពល លើកកម្ពស់ និងកែលម្អជីវភាព​សហគមន៍តាមមូលដ្ឋាន។ ក្នុងសកម្មភាពពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​ទាំងបី បានអញ្ជើញជួប​ជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះ​សំណាញ់ត្រាំកក់ ក្នុងភូមិសាស្ត្រភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងអាងទឹកអូររំដួល​ដែលមាន​សភាពគោករាក់និងអាចស្ដុកទឹកបានត្រឹមតែប្រមាណ១០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ និងបន្តចុះពិនិត្យទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ គប្បីជម្រាបជូនថា សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ មានសមាជិកផ្លូវការចំនួន ១៥១គ្រួសារ និងមាន​ផ្ទៃដី​ផលិតកម្មបន្លែចំនួន ៥ហិកតា ដែលមានដូចជា […]

ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី ២៣ ខែកញ្ញានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគង់សម្រាកព្យាបាលព្រះរាជសុខភាពអស់មួយរយៈពេលខ្លី

នៅរសៀលថ្ងៃទី ២៣ ខែកញ្ញានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគង់សម្រាកព្យាបាលព្រះរាជសុខភាពអស់មួយរយៈពេលខ្លី

ព័ត៌មានជាតិ

សមរាត្រីនៅប្រាសាទអង្គរវត្តទាក់ទាញការទស្សនាពីប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិជិត៤ម៉ឺននាក់

សមរាត្រីនៅប្រាសាទអង្គរវត្តទាក់ទាញការទស្សនាពីប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិជិត៤ម៉ឺននាក់ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ជាថ្ងៃចុងបញ្ចប់នូវព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូល​កណ្តាល​ប្រាសាទអង្គរវត្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះទោះជាផ្ទៃមេឃជួនមានភ្លៀងរលឹមតិចៗ ជួនរលឹមផ្សែងក្រូចក្តី ក៏ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបានមក​ប្រមូលផ្តុំខាងមុខប្រាង្គប្រាសាទអង្គរដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍អច្ឆរិយៈរបស់ព្រះរាជា​ណាចក្រកម្ពុជា។ សមរាត្រីប្រចាំឆ្នាំលើកទី២នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ។ជាការកត់សម្គាល់បើទោះជារយៈ​ពេល៣​ថ្ងៃនេះផ្ទៃមេឃមិនអំណោយផលក្តី ក៏​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​បានក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនា​ទិដ្ឋភាព​ដ៏អស្ចារ្យនេះ ជាមួយនឹងការឆ្លៀត​ចូល​ទស្សនាសម្រស់ប្រាសាទ​អង្គរវត្តនាព្រឹកព្រលឹមដែលមានសម្រស់ដោយឡែក និងធាតុអាកាសត្រជាក់ស្រេង។ ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះជាលើកទីពីរដែលព្រះអង្គ​បាននិមន្តមក​ទស្សនា​ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះ​អាកាសធាតុមិនអំណោយផលល្អ តែនេះ​ជាព្រឹត្តិការណ៍​ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមក​ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទ​ដទៃក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ។ ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុង​ខេត្តពោធិសាត់ បាននិយាយថា នេះជាលើកទី៥ហើយ […]

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក

រដ្ឋសភាកម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ បានអញ្ជើញដល់ទីក្រុងប៉េកំាងប្រកបដោយសុវត្ថិភាព នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅទីក្រុងប៉េកំាងនិងក្រុងសៀងហៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ ក្នុងដំណើរនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី នៅវិមានសភាតំណាងប្រជាជនចិន នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ។ ជាមួយគ្នានោះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរផងដែរ។ ឯកសារទាំងពីរនេះ នឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀត ដល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិតរវាងសភាប្រទេសទំាងពីរ។ សូមបញ្ជាក់ជូនថាបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី […]

ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន Otis McAllister Inc.

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន Otis McAllister Inc. ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ជាមួយនិងក្រុមហ៊ុន Otis McAllister Inc. តំណាងដោយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ។ អនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ […]

ព័ត៌មានជាតិ

យុវជនដែលត្រឡប់មកពីទស្សនកិច្ចនៅតាមព្រំដែនតំបន់ឦសានមានអី្វនិយាយខ្លះ?

យុវជនដែលត្រឡប់មកពីទស្សនកិច្ចនៅតាមព្រំដែនតំបន់ឦសានមានអី្វនិយាយខ្លះ? ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ ប្រជាពលរដ្ឋ៦០០នាក់ដែលបានចូលរួមក្នុងដំណើរទៅមើលបង្គោលព្រំដែនប៉ែកឦសានកាលពីថ្ងៃទី២១កញ្ញា បានត្រឡប់មកវិញដោយការភ្ញាក់ផ្អើលក្នុងចិត្តហើយចង់និយាយចេញមក។ យោងតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលដឹកនាំផ្ទាល់ដំណើរទស្សនកិច្ចទៅតំបន់ត្រីកោណមាសនេះ បានស្រង់ចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ពិសេយុវជនមកបង្ហោះនៅលើបណ្តាញសង្គមដែលថា «បន្ទាប់ពីបានចុះមកទស្សនកិច្ចដោយផ្ទាល់ នៅតាមព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ទើបបានភ្លឺច្បាស់នឹងភ្នែកថា ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មានភាពច្បាស់លាស់ និងមិនបានបាត់ដីទៅឱ្យប្រទេសជាតិខាង ដូចការផ្សព្វផ្សាយចោទប្រកាន់ពីសំណាក់ក្រុមប្រឆាំងនោះទេ»។ យុវជនម្នាក់ថា «ពេលដែលទៅឃើញផ្ទាល់ដល់ព្រំដែន បានបង្ហាញការពិតពីស្ថានភាពព្រំដែន មិនដូចការចោទប្រកាន់របស់បុគ្គលមួយចំនួនតូចទេ និងមិនមានការព្រួយបារម្ភចំពោះបញ្ហាព្រំដែននោះទេ»។ យុវជនម្នាក់ទៀតថា«ព្រំដែនកម្ពុជាមានបង្គោលរឹងមាំ មិនអាចឱ្យ បរទេសណារំលោភបំពានបានឡើយ សូម្បីតែ ១មីលីម៉ែត្រ, សូមកុំជឿតាមការញុះញង់ របស់ក្រុមប្រឆាំងពីបញ្ហាព្រំដែន»។ យុវជនទាំងអស់ដែលធ្វើដំណើរមកឦសាននេះ គឺមិនដែលបានឃើញបង្គោលព្រំដែនពីមុនមកទេ ដូចនេះពួកគេងាយជឿការឃោសនាបំភ័យអំពីក្រុមប្រឆាំងក្រៅស្រុក។ សម្រង់មតិនិងការចាប់អារម្មណ៍របស់យុវជននេះបានកើតឡើងបន្ទាប់ពីក្រសួងព័ត៌មានដែលមានតួនាទីជាអ្នកសម្របសម្រួលដឹកនាំដំណើរទស្សនកិច្ចប្រជាពលរដ្ឋទៅទស្សនាបង្គោលព្រំដែនចំនួន៧ ទីតាំង ដែលជាបង្គោលមេ ទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ យុវជនដែលបានចូលរូមក្នុងដំណើរទស្សនកិច្ចនេះ ក៏មានឱកាសទទួលបានការពន្យល់បង្ហាញអំពីកិច្ចការបោះបង្គោលព្រំដែននិង ការការពារខ្សែបន្ទាត់ព្រំដែនពីមន្ត្រីជំនាញព្រំដែន ពីមន្ត្រីកងទ័ពការពារព្រំដែននិងពីអភិបាលខេត្តផងដែរ។ សរុបសេចក្តីទៅយុវជនដែលបានចូលរួមដំណើរទស្សនកិច្ចទៅឦសាន្តដែលថ្លៃចំណាយជាបន្ទុកសម្តេចធិបតីហ៊ុន ម៉ាណែត នេះ ក្រៅពីកំសាន្តសប្បាយ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤– ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋបានលឿន និងរហ័សបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន១៧៣៣២បណ្ណ ស្ថិតក្នុងសង្កាត់វាំងចាស់ ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដែលបាន និងកំពុងបន្តប្រឹងប្រែង ក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅយ៉ាងយកចិត្តទុកដាក់ និងមិនគិតដល់ថ្ងៃឈប់សម្រាក។ ទាំងអស់នេះបានបង្ហាញពីការខិតខំបំពេញការងារ ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បម្រើប្រជាពលរដ្ឋក្នុងខេត្តឱ្យមានភាពកក់ក្តៅ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

ឯកឧត្តមបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤– ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗកំពុងដំណើរការដោយរលូនបានប្រមាណ ៨០%ហើយ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ថ្ងៃនេះ ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ ឯកឧត្តម អស់លោក លោកស្រី […]

ព័ត៌មានជាតិ

បទយកការណ៍៖ សហគមន៍ភូមិវត្តបូព៍ខេត្តសៀមរាប នឹងក្លាយជាទីន្លែងទាក់ទាញទេសចរបន្ថែមទៀត ក្រៅពីទស្សនាប្រាសាទនានា

បទយកការណ៍៖ សហគមន៍ភូមិវត្តបូព៍ខេត្តសៀមរាប នឹងក្លាយជាទីន្លែងទាក់ទាញទេសចរបន្ថែមទៀត ក្រៅពីទស្សនាប្រាសាទនានា ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ RNK កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) រួមទាំងវិស័យឯកជនផង បានសម្ពោធជាផ្លូវការគម្រោងសហគមន៍ភូមិវត្តបូព៍ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងជំរុញឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីតំបន់មានសក្តានុពលស្រាប់ដូចជា៖ តំបន់ប្រាសាទ តំបន់បឹងទន្លេសាប និងតំបន់ផាប់ស្រ្ទីត ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ក៏ដូចជាស្នាក់នៅសហគមន៍ភូមិវត្តបូព៍នេះ។ ខណៈអាជ្ញាធរខេត្តសៀមរាប មានក្តីរំពឹងថា៖ ភូមិវត្តបូព៍ និងក្លាយជាតំបន់ទេសចរណ៍ ដែលពោរពេញដោយ បរិស្ថានបៃតង និងរំលេចទៅដោយវប្បធម៌ចម្រុះនានា បន្ទាប់ពីបានសម្ពោធជាសហគមន៍ភូមិវត្តបូព៍ ជាផ្លូវការ។ បើសិនលោកអ្នកធ្វើដំណើរទៅកាន់កំណាត់ផ្លូវលេខ២៦ មានប្រវែង១៣០ម៉ែត្រ ខាងកើតស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក លោកអ្នកពិតជាចាប់ភ្លឹកទៅលើភាពចម្រុះ មានទាំងប្រពៃណីវប្បធម៌ បរិស្ថាននៅសងខាងផ្លូវ មានធុងសំរាមញែកដាច់ពីគ្នា សម្រាប់ទុកដាក់ទៅតាមប្រភេទនៃសំរាម បង់សម្រាប់ភ្ញៀវអង្គុយលេងកម្សាន្ត ដើមផ្កាចម្រុះពណ៌ និងដំណាំរួមផ្សំនៅតាមសួនឬផើងខាងមុខផ្ទះ ឬហាងលក់ដូរនានា ព្រមជាមួយការតុបតែងលម្អតាមលំនៅឋាន និងដើមឈើដែលមានទេសភាពបៃតងផងនោះ ពិតជាអាចទាក់ទាញចំណាប់អារម្មណ៍លោកអ្នក ឱ្យចង់ដើរកម្សាន្ត […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ក្នុងខេត្តព្រៃវែង ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ក្នុងខេត្តព្រៃវែង ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។