គ្រប់គ្នារីករាយក្នុងដំណើរទស្សនកិច្ចជើងដំបូងទៅកាន់តំបន់ប៉ែកឦសានប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៤ ដំណើរទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញនៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃសៅរ៍ទី៧កញ្ញានេះ ដើម្បីធ្វើទស្សនកិច្ចក្នុងតម្រាយផ្លូវដែលបានកំណត់រួចគឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។កម្មវិធីនេះរៀបចំដោយរាជរដ្ឋាភិបាល និងសម្របសម្រួលដោយក្រសួងព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់តាមសារអេឡិចត្រូនិចមុននេះបន្តិចថា ប្រជាពលរដ្ឋចូលរួមពោរពេញដោយក្តីសប្បាយរីករាយ និងក្រោយស្រស់ស្រូបអាហារពេលព្រឹករួចដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១គឺ៖ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ ក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់។ ទាំងនេះគឺដោយសារកម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរទាំងនៅកម្រិតជាតិនិងកម្រិតសហគមន៍មូលដ្ឋាន ជាពិសេសគឺការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ដែលរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិមុនៗ និងក្នុងអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ដើម្បីធានាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ អ្នកនាំពក្យដដែលបន្តថា ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។ សូមរំលឹកជូនថា ទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយៗបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន […]
Month: September 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ប្រទេសចិន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ប្រទេសចិន នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម ស៊ី លីន លេខាបក្សខេត្តគួយចូវ នៅសណ្ឋាគារ Guizhou Park Hotel Guiyang ក្នុងខេត្តគួយចូវ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលអំណោយទឹកបរិសុទ្ធ វីតាល់ ចំនួន ២.០០០កេស ពីលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី (វីតាល់) សម្រាប់ដំណើរទស្សនកិច្ចកម្សាន្តនៅតាមបន្ទាត់ព្រំដែន ទិសឦសាន្ត ដែលពិធីប្រគល់នេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលអំណោយទឹកបរិសុទ្ធ វីតាល់ ចំនួន ២.០០០កេស ពីលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី (វីតាល់) សម្រាប់ដំណើរទស្សនកិច្ចកម្សាន្តនៅតាមបន្ទាត់ព្រំដែន ទិសឦសាន្ត ដែលពិធីប្រគល់នេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំសូមប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះជនរួមជាតិយើងថា ខ្លាចបាត់បង់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគឦសាននោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងខិតខំជំរុញការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងខិតខំជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានរួចរាល់ ពេលឆាប់ៗខាងមុខនេះផងដែរ”។
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំសូមប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះជនរួមជាតិយើងថា ខ្លាចបាត់បង់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគឦសាននោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងខិតខំជំរុញការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងខិតខំជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានរួចរាល់ ពេលឆាប់ៗខាងមុខនេះផងដែរ”។ 📱 App iOS 📱 App Android
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “មានបងប្អូនជនរួមជាតិយើងជិត ១ ០០០នាក់ហើយ ដែលបានចុះឈ្មោះធ្វើដំណើរទៅទស្សនកិច្ចនៅព្រំដែនទិសឦសាន ដែលរៀបចំដោយក្រសួងព័ត៌មាន ហើយការរៀបចំនេះមិនប្រើប្រាស់ថវិកាជាតិ និងថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ គឺជាថវិការបស់ខ្ញុំ និងភរិយា ព្រមទាំងសប្បុរសជនមួយចំនួនទៀត”។
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “មានបងប្អូនជនរួមជាតិយើងជិត ១ ០០០នាក់ហើយ ដែលបានចុះឈ្មោះធ្វើដំណើរទៅទស្សនកិច្ចនៅព្រំដែនទិសឦសាន ដែលរៀបចំដោយក្រសួងព័ត៌មាន ហើយការរៀបចំនេះមិនប្រើប្រាស់ថវិកាជាតិ និងថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ គឺជាថវិការបស់ខ្ញុំ និងភរិយា ព្រមទាំងសប្បុរសជនមួយចំនួនទៀត”។ 📱 App iOS 📱 App Android
ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល
ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណៈភាព ដោយជរាពាធ នៅវេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តម ហុី ធួក តាងនាម ឯកឧត្តម សួន សុម៉ាលីន […]
អភិបាលខេត្តកណ្ដាល៖ រាល់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ
អភិបាលខេត្តកណ្ដាល៖ រាល់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់ រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អៗពីគ្រូឧទ្ទេស ក្នុងសិក្ខាសាលាតាំងពីដើមរហូតដល់បញ្ចប់វគ្គដែលមានរយៈពេល ៦ថ្ងៃ។ ឯកឧត្តម អភិបាលខេត្ត លើកទឹកចិត្តដល់ឃុំ-សង្កាត់ត្រូវរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានខ្លួន ឱ្យបានច្បាស់លាស់ ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិល ត្រូវចេះចាត់ចែងថវិកាទៅលើគម្រោង ដែលជាអាទិភាព ជាតំរូវការបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន ។ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើនាថ្ងៃទី៤ ខែកញ្ញានេះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាល់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់សាងសងឱ្យមានគុណ និងភាពសោភ័ណ្ឌភាព ជាពិសេសឃុំ-សង្កាត់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានខ្ពស់ជាប់ជាប្រចាំ ទាំងការដឹកនាំ ការងាររដ្ឋបាល និងការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី គឺពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសគឺឆ្លើយតបទៅនឹងមុំទី៤ អាទិភាពការងារទី១ គឺលើកកម្ពស់សមត្ថភាពធនធានមនុស្សនៅក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុបជិត ២ ០០០នាក់ នៃ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]