សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំសូមប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះជនរួមជាតិយើងថា ខ្លាចបាត់បង់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគឦសាននោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងខិតខំជំរុញការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងខិតខំជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានរួចរាល់ ពេលឆាប់ៗខាងមុខនេះផងដែរ”។
📱 App iOS 📱 App Android