ថ្នាក់ដឹកនាំក្រសួងសុខាភិបាលណែនាំ៨ចំណុច ដើម្បីរៀបចំនូវសារអប់រំក្នុងវិស័យសុខាភិបាល ចេញផ្សាយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានណែនាំ៨ចំណុចដល់ក្រុមការងារជាមន្ត្រីបង្គោលមកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីជាតិ ព្រមទាំងដៃគូអភិវឌ្ឍវិស័យសុខាភិបាល សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសារអប់រំទាក់ទងនឹងសុខភាពសាធារណៈ។ ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៥ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាពកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។កិច្ចប្រជុំនេះមានគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់សារអប់រំសុខភាព។ ទាក់ទងនឹងសារអប់រំនេះដែរលោកជំទាវរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ឱ្យយកចិត្តទុកដាក់លើការងារប្រាំបីចំណុច ។ក្នុងនោះ មាន ១.ការផលិតសារអប់រំសុខភាពតិចអំបិល តិចខ្លាញ់ តិចស្ករ រួមជាមួយការរំលេចសារអប់រំពីគ្រឿងញៀន ជាស្លាកបញ្ឈតូចៗ និងការណែនាំឱ្យដាក់លើតុពិសារអាហារនៅតាមភោជនីយដ្ឋាននានា បើអាចធ្វើទៅបាន។២.ការបន្តកិច្ចខិតខិតខំប្រឹងប្រែង ក្នុងការចាក់ផ្សាយសារអប់រំសុខភាពនៅលើផ្ទាំងអិលអ៊ីឌី( LED) តាមដងផ្លូវ ទីផ្សារ សាលារៀន ទូទាំងរាជធានីខេត្ត ។៣. ការរៀបចំដាក់អាល់កុលលាងដៃនៅគ្រប់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា។ ៤. ការបង្កើតកិច្ចសហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចែករំលែក និងបង្កើនការផ្សព្វផ្សាយ សារអប់រំសុខភាព។៥.ការជំរុញពន្លឿនការរៀបចំឡើងវិញនូវក្រុមការងារបច្ចេកទេសផលិតសម្ភារអប់រំសុខភាពប្រឆាំងនឹងជំងឺរបេងនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។៦. […]
Month: July 2024
ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារ និងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម
ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារ និងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ព្រៃវែង៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហ សិក្សា ផ្ទាំងLED វាំងននក្នុងអគារ ម៉ាស៊ីនត្រជាក់ តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន និងពិធីបិទវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដែលមានសិស្សនគរបាលជ័យលាភីចំនួន ១៩១នាក់ ជានារី៥៩នាក់ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់។ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុងជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់។ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុងជាដើម។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំគណៈប្រតិភូ និវត្តមកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអន្តរជាតិនៃតុលាការ ធម្មនុញ្ញសហព័ន្ធរុស្ស៊ី
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំគណៈប្រតិភូ និវត្តមកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអន្តរជាតិនៃតុលាការ ធម្មនុញ្ញសហព័ន្ធរុស្ស៊ី ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ និវត្តមកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអន្តរជាតិនៃតុលាការ ធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” ដែលបានប្រព្រឹត្តទៅ នាទីក្រុង St. Petersburg របស់សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃ ទី២៦ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។ នៅក្នុងសន្និសីទអន្តរជាតិខាងលើ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បាន ថ្លែងបទអន្តរាគមន៍ ចែករំលែកអំពីសមត្ថកិច្ច និងពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើយន្តការនៃការលើកកម្ពស់ និងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃការ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់។ […]
សម្តេចធិបតី គូសបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ការមិនយកពន្ធដីកសិកម្មនៅតែបន្ត
សម្តេចធិបតី គូសបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ការមិនយកពន្ធដីកសិកម្មនៅតែបន្ត ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ AKP កំពង់ចាម ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤– ជាការយកចិត្តទុកដាក់ចំពោះកសិករ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ការមិនយកពន្ធដីកសិកម្មនៅតែបន្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ជំរុញអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ សូមរម្លឹកថា ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ […]
សម្តេចធិបតិនិងលោកជំទាវ ប្រលែងត្រីប្រមាណ ១,៥លានក្បាល ក្នុង “ទិវាមច្ឆជាតិ”លើកទី១៩ នៅខេត្តកំពង់ចាម
សម្តេចធិបតិនិងលោកជំទាវ ប្រលែងត្រីប្រមាណ ១,៥លានក្បាល ក្នុង “ទិវាមច្ឆជាតិ”លើកទី១៩ នៅខេត្តកំពង់ចាម ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងកម្មពិធី “ទិវាមច្ឆជាតិ” លើកទី១៩ ដោយលែងត្រី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល។ ពិធីនេះដែរប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ទី១ កក្កដា ២០២៤ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ […]
ឯកឧត្តម ហួត ឃាងវេង ដឹកកិច្ចប្រជុំពិនិត្យការរៀបចំចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
ឯកឧត្តម ហួត ឃាងវេង ដឹកកិច្ចប្រជុំពិនិត្យការរៀបចំចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និងផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ ប្រព័ន្ធតាមថ្នាលអត្តសញ្ញាណអតិថិជនកម្ពុជាឌីជីថល (CamDigiKey) និងពិនិត្យលទ្ធភាព Data Center និងសំភារៈបច្ចេកទេសដំណើរការ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទីប្រឹក្សាក្រសួង និងលោក លោកស្រី ជាមន្ត្រីប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិតក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា […]
ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំមន្ត្រីជំនាញដើម្បីបន្តចុះត្រួតពិនិត្យស្ថានភាព រុយ ស បំផ្លាញស្រូវ របស់ប្រជាពលរដ្ឋស្រុកព្រះស្តេច
ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំមន្ត្រីជំនាញដើម្បីបន្តចុះត្រួតពិនិត្យស្ថានភាព រុយ ស បំផ្លាញស្រូវ របស់ប្រជាពលរដ្ឋស្រុកព្រះស្តេច ព្រៃវែង៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញដើម្បីចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារ រុយ ពណ៌ ស បំផ្លាញស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ តាមរយៈការចុះត្រួតពិនិត្យដល់ទីតាំងខាងលើនេះឃើញថា ដំណាំស្រូវដែលបានទទួលរងផលប៉ះពាល់ដោយសារ រុយ ស បំផ្លាញនេះអស់ជាច្រើនហិចតា ដែលជាការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រមូលផល។ ដោយកន្លងមកនៅលើដីស្រែទាំងនេះបងប្អូនប្រជាកសិករអាចបង្កបង្កើនផលស្រូវបាន ៣ដង ក្នុងមួយឆ្នាំ។ ក្នុងនោះប្រជាកសិករបានរាយការណ៍ជូនឯកឧត្តម អភិបាលខេត្តថា រុយ ពណ៌ ស នេះ បានហើរមកបំផ្លាញស្រូវជាង១ខែមកហើយ ហើយវាចុះស្រែណា ស្រែនោះខូចស្ទើទាំងស្រុក ខ្លះធ្វើស្រែពីរហិកតា ខូចជាង១ហិកតា កន្លះទៅហើយ ។ ប្រជាពលរដ្ឋបន្តថា គាត់បានព្យាយាមបាញ់ថ្នាំដែតែមិនមានប្រសិទ្ធភាពនោះទេ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង […]