ឯកឧត្តម ហួត ឃាងវេង ដឹកកិច្ចប្រជុំពិនិត្យការរៀបចំចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤
MoINFO APP
ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និងផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ ប្រព័ន្ធតាមថ្នាលអត្តសញ្ញាណអតិថិជនកម្ពុជាឌីជីថល (CamDigiKey) និងពិនិត្យលទ្ធភាព Data Center និងសំភារៈបច្ចេកទេសដំណើរការ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទីប្រឹក្សាក្រសួង និងលោក លោកស្រី ជាមន្ត្រីប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិតក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន ៕