ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជានៅថ្ងៃសុក្រសប្តាហ៍នេះ ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ TVK ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។ សូមបញ្ជាក់ថា៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានតែងតាំងឯកឧត្តម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ដែលជាអនុប្រធាននាយកដ្ឋានពត៌មាន និងជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន។ ឯកឧត្តមជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ ២០២០រហូតដល់ខែឧសភា ឆ្នាំ ២០២៤។ ឯកឧត្តម Wang Wenbin មានអាយុ៥៣ឆ្នាំ ឯកឧត្តម បានបំពេញការងារ ជាអ្នកការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ ការតែងតាំងឯកឧត្តម Wang Wenbin ដែលជាមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសនេះ គឺបញ្ជាក់ពីការគិតគូរខ្ពស់បំផុត […]

ព័ត៌មានជាតិ

ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា និងថតផ្តិតរូបភាព។ ជាពិសេសសម្រស់ព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម។

ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា និងថតផ្តិតរូបភាព។ ជាពិសេសសម្រស់ព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម។ ទិដ្ឋភាពភ្ញៀវទេសចរនៅប្រាសាទអង្គវត្ត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤៕ រូបភាព: ភ្នាក់ងារទេសចរគោលដៅប្រាសាទអង្គរវត្ត

ព័ត៌មានជាតិ

បណ្ឌិត គិន ភា លើកចំណុចមួយចំនួន ដែលឆ្លុះបង្ហាញអំពីសេរីភាពខាងសារព័ត៌មាននៅកម្ពុជានាសម័យបច្ចុប្បន្ន

បណ្ឌិត គិន ភា លើកចំណុចមួយចំនួន ដែលឆ្លុះបង្ហាញអំពីសេរីភាពខាងសារព័ត៌មាននៅកម្ពុជានាសម័យបច្ចុប្បន្ន ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថាសេរីភាពខាងសារព័ត៌មាននៅកម្ពុជានាសម័យបច្ចុប្បន្នមានលំហរទូលំទូលាយច្រើន។ ឯកឧត្តមបណ្ឌិត គិន ភា បានប្រាប់ក្រុមការងារប្រត្តិបត្តិផ្សព្វផ្សាយព័ត៌មានតាមអិនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី៤កក្កដានេះដោយពិនិត្យទៅលើចំណុចចំនួន២ដើម្បីវាយតម្លៃអំពីស្ថានភាពសេរីភាពខាងសារព័ត៌មាននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានបង្ហាញអំពី ចំណុចទាំង២សំខាន់នោះមាន៖ ទី១-កម្ពុជាមានចំណុចលេចធ្លោមួយត្រង់ថាយើងគឺមិនមានការត្រួតពិនិត្យ មុនការចេញផ្សាយ។ ចំណែកចំណុចទី២-ប្រទេសកម្ពុជាមានលំហរទូលំទូលាយប្រសិនបើយើងគិតលើបរិមាណអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្នុងក្រសួងព័ត៌មានមានរហូតដល់រាប់ពាន់អង្គភាព នេះមិនទាន់បានរាប់បញ្ជូលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតជាលក្ខណៈឯកជន ដែលមិនមានការចុះបញ្ជីត្រឹមត្រូវផងនោះទេ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានលើកបង្ហាញថារដ្ឋាភិបាលបានបើកទូលាយសេរីភាពបញ្ចេញមតិ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះជំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះជំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ ៤ កក្កដា ២០២៤

ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ ៤ កក្កដា ២០២៤ ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ សូមជម្រាបជូនផងដែរថា ក្នុង ១ ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ សម្រាប់ជើងហោះហើយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជើងក្នុងមួយថ្ងៃ) ដាណាង(1 ជើងក្នុងមួយថ្ងៃ) ហាណូយ (២ ជើងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជើងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជើងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជើងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជើងក្នុងមួយថ្ងៃ) ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងធានានូវគុណភាពនៃការអប់រំ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងធានានូវគុណភាពនៃការអប់រំ ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ KP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤– «ឆ្អឹងខ្នងនៃវិស័យអប់រំគឺគ្រូបង្រៀនហ្នឹងឯង ដែលទ្រនូវវិស័យអប់រំគឺគ្រូបង្រៀន អ៊ីចឹងគុណភាពគ្រូ បើយើងភ្ជាប់តាមសមីការគឺគុណភាពគ្រូ គឺជាកត្តាគន្លឹះ នៅក្នុងការធានានូវគុណភាពនៃការអប់រំ និងសមត្ថភាពរបស់ប្រទេសនៅក្នុងការអភិវឌ្ឍ នេះគឺជាការភ្ជាប់គ្នា បាទ បើសិនជាគ្រូ មិនពូកែ គ្រូមិនចំណាប់ សិស្សចេញទៅក៏មិនចំណាប់ ធនធានមនុស្សយើងមិនចំណាប់ទៅធើអ្វីក៏មិនសូវចំណាប់ ប្រកួតគេមិនឈ្នះទេ»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្សនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើ ការពង្រឹងគ្រូដែលជាមូលដ្ឋាននៃការកែទម្រង់ វិស័យអប់រំ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រូត្រូវតែចេះច្បាស់ ទើបបណ្ដុះបណ្ដាលសិស្សឱ្យមានគុណភាពសម្រាប់ប្រទេសជាតិ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ​ម៉ាណែត ស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរ ផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ

សម្តេចធិបតី ហ៊ុន ​ម៉ាណែត ស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរ ផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះដែលកំពុងជាប់ក្នុងពន្ធនាគាររហូតដល់កូនមានអាយុ២ ឆ្នាំ ដូចកម្មការិនីនិងមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាលបានអនុវត្ដន៍។ ការស្នើរ​បស់សម្ដេចធិបតីនាយករដ្ឋ​មន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ” នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំស្នើឯកឧត្តម ហេង សួរ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គិតគូរចំពោះស្ត្រីមានផ្ទៃពោះកំពុងជាប់ពន្ធនាគារ ដែលកន្លងមកយើងមានសម្រាប់កម្មការិនី និងមន្ត្រីរាជការ។ ឥឡូវសូមគិតគូរផងចំពោះពិរុទ្ធជននៅក្នុងគុក»។ ការលើកឡើងរបស់សម្តេចធិបតីយ៉ាងដូច្នេះ ទាក់ទិននឹងករណីស្ត្រីជាប់ពន្ធនាគារមានផ្ទៃពោះនេះត្រូវបាន រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានលើកឡើងថា អ្នកនៅក្នុងគុកក៏មានអ្នកខ្លះមានផ្ទៃពោះ។ សម្តេចធិបតីបានបញ្ជាក់ថា៖« គាត់មានទម្ងន់ […]

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងនាមអនុប្រធានក្រុមការងារ, ខ្ញុំបានចូលរួមប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ។

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងនាមអនុប្រធានក្រុមការងារ, ខ្ញុំបានចូលរួមប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ។