នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ជាប្រចាំ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ៕ * ស៊ូបើកបរយឺត ប្រសើរជាងបើកបរក្នុងល្បឿនលឿនហើយបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ៕
Month: June 2024
ភរិយាថ្នាក់ដឹកនាំ បង្កើតបានជាចលនាមួយបរិច្ចាគថវិកា ជួយដល់យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ចេញផ្សាយ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤
ភរិយាថ្នាក់ដឹកនាំ បង្កើតបានជាចលនាមួយបរិច្ចាគថវិកា ជួយដល់យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ចេញផ្សាយ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ APP MoINFO ប៉ុន្មានថ្ងៃមកនេះភរិយារបស់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋ បានបង្កើតជាចលនាមួយដែលជួយគាំទ្រដល់យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ក្នុងគោលដៅជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជួយព្យាបាលកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃ។ ភរិយាថ្នាក់ដឹកនាំ ដែលរួមគ្នាបង្កើតបានជាចលនាបរិច្ចាគដល់យុទ្ធនាការនេះ មានដូចជា៖ ១. លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានបរិច្ចាគថវិកា ១០លានរៀល ២. លោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ បានបរិច្ចាគថវិកា ១០លានរៀល ៣. លោកជំទាវ ជា ស៊ីណា ភរិយាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបរិច្ចាគថវិកា ១.៥លានរៀល ៤. លោកជំទាវ ខាន់ ម៉ានីដា ភរិយាឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបរិច្ចាគថវិកា ២០០០ដុល្លារ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ ឧកញ៉ា លោក លោកស្រីជាតំណាងក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនទាំងអស់ លោកប្រធានសមាគម APISWA និងប្រធានសមាគម WSBIDA នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលបានសហការរៀបចំឡើងដោយ ក្រុមហ៊ុនហ៊ិននិគែន (ខេមបូឌា) ឯ.ក ក្រុមហ៊ុនខេម ប្រូវ (Carisberg Cambodia) សមាគម APISWA និងសមាគម WSBIDA ដែលមានក្រុមហ៊ុនចំនួន១០ ជាសមាជិកបានរួមគ្នាចុះហត្ថលេខាលើក្រមប្រតិបត្តិ ក្នុងនាមជាឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក។
កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១០ទៅ៣០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១១ ខែមិថុនា នេះ
កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១០ទៅ៣០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១១ ខែមិថុនា នេះ ចេញផ្សាយ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៣០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣២°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣២°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ៕
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថាការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្ន ត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថាការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្ន ត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ចេញផ្សាយ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤– ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា តូនាទីរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសេនាធិការឱ្យក្រសួងព័ត៌មាន និងជាសេនាធិការឱ្យគណៈបញ្ជាការរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការក្តាប់ព័ត៌មាន និងឆ្លើយតបទៅនឹងព័ត៌មានផ្សេងៗដែលកើតមានឡើងក្នុងរាជធានីភ្នំពេញ ។ ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានរាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្ន សម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន ។ ដូច្នេះហើយ ទើបក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព […]
កម្ពុជា បញ្ជ្រាបពីបេសកកម្មនិងការត្រៀមខ្លួន ដើម្បីធ្វើការជាមួយវិនិយោគិនអេស្ប៉ាញ
កម្ពុជា បញ្ជ្រាបពីបេសកកម្មនិងការត្រៀមខ្លួន ដើម្បីធ្វើការជាមួយវិនិយោគិនអេស្ប៉ាញ ចេញផ្សាយ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP កាលពីរសៀលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងប្រទេសអេស្ប៉ាញ បានទទួលជួបពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញ ដើម្បីបញ្ជ្រាបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនដើម្បីធានានូវជោគជ័យភាពរបស់បណ្ដាក្រុមហ៊ុនដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា។ បណ្ដាក្រុមហ៊ុនដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារមានដូចជា៖ ១. ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។ ២. ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ ៦០ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង៣០០ នៅ៥០ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ៣. ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង៣៨០ នៅក្នុងប្រទេសចំនួន៤០។ MELIA Hotels […]
អ្នកជំនាញអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា
អ្នកជំនាញអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា ចេញផ្សាយ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ព័ន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា នៃខេត្តសៀមរាប ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ ។នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ព័ន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។ លោកបន្តថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។ សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ សូមជម្រាបដែរថា ប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ដូចគ្នា។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ គុណនឹង ៩០០ម៉ែត្រ ហើយត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា […]
យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ១៧២ នាក់ មកពីវិទ្យាល័យចំនួន ២ នៃស្រុកស៊ីធរកណ្តាល
យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ១៧២ នាក់ មកពីវិទ្យាល័យចំនួន ២ នៃស្រុកស៊ីធរកណ្តាល ព្រៃវែង៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៧២នាក់ ដែលវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក និងវិទ្យាល័យព្រៃដើមថ្នឹង នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល សរុបអ្នកចូលរួមចំនួន ២១០នាក់ ស្រី ១៧០នាក់។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន […]
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងចង់អោយមូលដ្ឋានបង្កើនសកម្មភាពអនុវត្ត២មុខព្រួញបន្ថែម
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងចង់អោយមូលដ្ឋានបង្កើនសកម្មភាពអនុវត្ត២មុខព្រួញបន្ថែម ចេញផ្សាយ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំឱ្យសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករុក្ខគិរី និងស្រុកមោងឫស្សី នៃខេត្តបាត់ដំបងដែលទើបតែងតាំង ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មភាពបន្ថែមចំនួន២ គឺ លុបបំបាត់ការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ និង ចាត់វិធានការជាបន្ទាន់ និង ម៉ឺងម៉ាត់បំផុត ចំពោះករណីក្មេងទំនើង ដែលបាននិងកំពុងបង្កភាពភិតភ័យដល់ប្រជាពលរដ្ឋ និង អសន្តិសុខក្នុងសង្គម ដោយគ្មានការបន្ធូរបន្ថយ និង គ្មានការលើកលែង។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ក៏បានផ្តាំផ្ញើ និងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំង ២ នូវចំណុចមួយចំនួន បន្ថែមទៀត រួមមាន៖ (១)-ត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ឯករាជ្យ, អធិបតេយ្យជាតិ និងបូរណភាពទឹកដី រួមទាំង ការចូលរួមទប់ស្កាត់នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ (២)-ត្រូវជួយតម្រង់ទិស […]