ភរិយាថ្នាក់ដឹកនាំ បង្កើតបានជាចលនាមួយបរិច្ចាគថវិកា ជួយដល់យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់
ចេញផ្សាយ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤
APP MoINFO
ប៉ុន្មានថ្ងៃមកនេះភរិយារបស់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋ បានបង្កើតជាចលនាមួយដែលជួយគាំទ្រដល់យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ក្នុងគោលដៅជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជួយព្យាបាលកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃ។
ភរិយាថ្នាក់ដឹកនាំ ដែលរួមគ្នាបង្កើតបានជាចលនាបរិច្ចាគដល់យុទ្ធនាការនេះ មានដូចជា៖
១. លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានបរិច្ចាគថវិកា ១០លានរៀល
២. លោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ បានបរិច្ចាគថវិកា ១០លានរៀល
៣. លោកជំទាវ ជា ស៊ីណា ភរិយាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបរិច្ចាគថវិកា ១.៥លានរៀល
៤. លោកជំទាវ ខាន់ ម៉ានីដា ភរិយាឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបរិច្ចាគថវិកា ២០០០ដុល្លារ
៥. លោកជំទាវ សោម រស្មី ភរិយាឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបរិច្ចាគថវិកា ២៥០០ដុល្លារ
៦. លោកជំទាវ ចម ក្រស្នា ភរិយាឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបរិច្ចាគថវិកា ២៥០០ដុល្លារ
៧. លោកជំទាវ សូ ភត្រ្តា ភរិយាឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបរិច្ចាគថវិកា ២៥០០ដុល្លារ
៨. លោកជំទាវ លឹម សូរីត ភរិយាឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបរិច្ចាគថវិកា ២៥០០ដុល្លារ
៩. លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបរិច្ចាគថវិកា ១០លានរៀល
១០. លោកជំទាវ គីម សុខលាភ ភរិយាឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបរិច្ចាគថវិកា ៥០០ដុល្លារ
១១. លោកជំទាវ ប្រាក់ ខុនដានី ភរិយារបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបរិច្ចាគថវិកា ១០លានរៀល
១២. លោកជំទាវ ជា ផល្គុន ភរិយាឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយទ្ធជន និងយុវនីតិសម្បទា បានបរិច្ចាគថវិកា ៥០០០ដុល្លារ
១៣. លោកជំទាវ សុង ធីតា ភរិយាឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបរិច្ចាគថវិកា ២៥០០ដុល្លារ
១៤. លោកជំទាវ វង គន្ធារី ភរិយារបស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអវឌ្ឍន៍ជនបទ បានបរិច្ចាគថវិកា ១០លានរៀល
១៥. លោកជំទាវ ប៉ែន វិមុល ភរិយារបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបរិច្ចាគថវិកា ១៥០០ដុល្លា
១៦. លោកជំទាវ ថៃ វិឡាល័យ ភរិយារបស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបរិច្ចាគថវិកា ១០លានរៀល
១៧. លោកជំទាវ វូ សុភៈទេវី ភរិយា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបរិច្ចាគថវិកា ២៥០០ដុល្លារ
១៨. លោកជំទាវ កេង ច័ន្ទសុភ័ក្រ្ក ភរិយារបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបរិច្ចាគថវិកា ១០លានរៀល
និង១៩. លោកជំទាវ ឆាយ ស៊ីណា ជីវ កេង ភរិយាប្រធានតុលាការកំពូល បានបរិច្ចាគថវិកា ២០០០ដុល្លារ។
ខាងលើនេះជាតួលេខចលនាគិតត្រឹមថ្ងៃទី១០មិថុនាតែប៉ុណ្ណោះ។
សូមបញ្ជាក់ជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណង រួមគ្នាជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានលើកឡើងថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»៕