ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ ឧកញ៉ា លោក លោកស្រីជាតំណាងក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនទាំងអស់ លោកប្រធានសមាគម APISWA និងប្រធានសមាគម WSBIDA នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលបានសហការរៀបចំឡើងដោយ ក្រុមហ៊ុនហ៊ិននិគែន (ខេមបូឌា) ឯ.ក ក្រុមហ៊ុនខេម ប្រូវ (Carisberg Cambodia) សមាគម APISWA និងសមាគម WSBIDA ដែលមានក្រុមហ៊ុនចំនួន១០ ជាសមាជិកបានរួមគ្នាចុះហត្ថលេខាលើក្រមប្រតិបត្តិ ក្នុងនាមជាឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក។
Related Articles
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃសាលាគណខេត្តព្រៃវែង ដឹកនាំដោយ ព្រះ ធម្មវស្សា ជា វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វានៃគណៈមហានិកាយ និងជាព្រះមុនីរក្ខិតវស្សា ព្រះមេគណខេត្តព្រៃវែង និងព្រះខេមរញាណ ភី យ៉ា ព្រះរាជាគណៈកិត្តិយស ព្រះអនុគណក្រុងព្រៃវែង និមន្តថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា៕
Posted on Author difo
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិតផលប៉ះពាល់សុខភាពផ្សេងៗ រវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន MSA ដឹកនាំដោយលោក សុខ គឹមនិតតា អគ្គនាយកក្រុមហ៊ុន នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
Posted on Author difo