ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការស្ថាបនាស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល​ គឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើន​ប្រជាជនកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការស្ថាបនាស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល​ គឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើន​ប្រជាជនកាន់តែច្រើន។

ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ Chuoy Khmer និង គេហទំព័រ ខ្មែរអនឡាញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោម៖

សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ Chuoy Khmer និង គេហទំព័រ ខ្មែរអនឡាញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោម៖ – ស្ថានីយផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជាំងថ្លឹង លុយ ឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏មន្ត្រីប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ ក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយថ្លឹងយថយន្ត រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់អោយបានច្រើន ហើយបន់ឲ្យតែមាន រថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកតែលុយប៉ុណ្ណោះ។ ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីប្រចាំនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿងខេត្តព្រៃវែង សូមធ្វើការ បំភ្លឺជូនសាធារណជនដូចខាងក្រោម៖ – ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ Chuoy Khmer និង គេហទំព័រ ខ្មែរអនឡាញ ដោយចោទមកលើ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីស្ថានីយថា បានសុំលុយថ្លៃបាយទឹក និងកាហ្វេ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ បើទោះបីជា ក្រុមអ្នករកស៊ីដឹកទំនិញទាំងនោះដឹកមិនលើសទម្ងន់ក៏ដោយ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ប្រាស់ចាកពីការ ពិតទាំងស្រុង។ – កន្លងមកថ្នាក់ដឹកនាំមន្ទីរ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។  

ព័ត៌មានជាតិ

គិតត្រឹមព្រឹកថ្ងៃទី១៤នេះ «យុទ្ធការ ១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានវថិកាបរិច្ចាគ ប្រមាណជាង ១លាន ៥៧ម៉ឺនដុល្លារ

គិតត្រឹមព្រឹកថ្ងៃទី១៤នេះ «យុទ្ធការ ១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានវថិកាបរិច្ចាគ ប្រមាណជាង ១លាន ៥៧ម៉ឺនដុល្លារ ចេញផ្សាយ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ឧសភាកន្លងទៅនេះ ។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមម៉ោង ៨ និង០០ នាទីព្រឹកថ្ងៃនេះ, សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។ លោក បានបន្ថែមថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគដើម្បីចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ […]

ព័ត៌មានជាតិ

កម្ពុជា ស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ ដាក់ទុកវិនិយោគផ្នែកភស្ដុភារកម្ម

កម្ពុជា ស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ ដាក់ទុកវិនិយោគផ្នែកភស្ដុភារកម្ម ចេញផ្សាយ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Bayernhafen Nürnberg​ ថាបេសកកម្មរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ បានធ្វើឡើងដើម្បីបញ្ជ្រាបអំពីសក្ដានុពលវិនិយោគ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាជូនដល់វិនិយោគិនបានទទួលជ្រាប។ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg កាលពីរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោយពីក្រុមហ៊ុននង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជា។ សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម។ ក្រុមហ៊ុន […]

ព័ត៌មានជាតិ

គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រេចបានប្រមាណ​ ៧៦%​

គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រេចបានប្រមាណ​ ៧៦%​ ចេញផ្សាយ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាព ការដ្ឋានគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ ។ គម្រោងនោះ ម្រេចបានប្រមាណ​ ៧៦%​។ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក​ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ក្នុងខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

រដ្ឋបាលខេត្តព្រៃវែង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ក្នុងខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រៃវែង៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ក្នុងខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤” ដែលប្រារព្ធធ្វើនៅមហាចេតិយតំបន់ប្រវត្ដិសាស្រ្តយោធាតេជោកោះថ្មX16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ ចងចាំជានិច្ច និងរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើង ជាពិសេសក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន បានប្រយុទ្ធ […]

ព័ត៌មានជាតិ

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹងនៅកម្ពុជា ត្រូវលើកមកពិភាក្សា

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹងនៅកម្ពុជា ត្រូវលើកមកពិភាក្សា ចេញផ្សាយ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមប្រឹក្សានីតិកម្ម ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តហរិរក្សរាជនី(ហៅវត្តវាំងចាស់) ដែលតែងតាំងថ្មី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តហរិរក្សរាជនី(ហៅវត្តវាំងចាស់) ដែលតែងតាំងថ្មី ចេញផ្សាយ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) ដែលទើបត្រូវបានតែងតាំងថ្មី នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ ពិធីនេះប្រារព្ធឡើងក្នុងបរិវេណវត្តហរិរក្សរាជនី(ហៅវត្តវាំងចាស់) ស្ថិតក្នុងភូមិវាំងចាស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការយាងនិមន្តចូលរួមពីសម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះសង្ឃនាយករងទី២ ទី៣ ព្រះអគ្គាធិការរង ប្រធានពុទ្ធមណ្ឌលវិបស្សនាកម្ពុជា ព្រះមេគណខេត្តកំពង់ស្ពឺ គណៈសង្ឃនាយក អនុគណក្រុងឧដុង្គម៉ែជ័យ និងនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាល សប្បុរសជន […]

ព័ត៌មានជាតិ

មួកសុវត្ថិភាពចំនួន ៤០០ មួក ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានចែកជូនដល់សិស្សានុសិស្ស នៃខេត្តព្រៃវែង

មួកសុវត្ថិភាពចំនួន ៤០០ មួក ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានចែកជូនដល់សិស្សានុសិស្ស នៃខេត្តព្រៃវែង ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាននាំយកមួកសុវត្ថិភាពចំនួន ៤០០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូន សិស្សានុសិស្សនៅតាមវិទ្យាល័យក្នុងខេត្តព្រៃវែង  មានចំនួន ២ វិទ្យាល័យ គឺវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងនិងអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវពីសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀតនោះសូម ក្មូយៗ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទាំងអស់រាល់ពេលធ្វើដំណើរទីជិតឆ្ងាយ សូមចូលរួមពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នាព្រោះថាការពាក់មួកសុវត្ថិភាពនេះអាចជួយជីវិត ដែលមិនអាចបង្កឲ្យប៉ះពាល់ដល់ក្បាលនោះទេ។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្មួយៗ ដែលជាសិស្សានុសិស្សដែលកំពុងតែសិក្សានៅតាមវិទ្យាល័យទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានពូកែត្រូវ […]