ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ក្នុងខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

រដ្ឋបាលខេត្តព្រៃវែង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ក្នុងខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ព្រៃវែង៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ក្នុងខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤” ដែលប្រារព្ធធ្វើនៅមហាចេតិយតំបន់ប្រវត្ដិសាស្រ្តយោធាតេជោកោះថ្មX16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ ចងចាំជានិច្ច និងរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើង ជាពិសេសក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន បានប្រយុទ្ធ ប្រឆាំង ផ្តូលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេសរហូតដល់បច្ចុប្បន្ននេះ។

Leave a Reply

Your email address will not be published. Required fields are marked *