សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម
ចេញផ្សាយ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានបន្តរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៧៩រូប នៃចំនួនសមាជិកសមាជទាំងមូល។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិភាក្សាលើប្រធានបទទី៣ ស្តីពី វិស័យកសិកម្ម បន្ទាប់ពីបានចំណាយពេលជាង១៦ម៉ោង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ៕