ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដែលបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
Month: June 2024
រាជរដ្ឋាភិបាល អំពាវនាវដល់ក្រសួងស្ថាប័នចូលរួមគាំពារ និងឧបត្ថម្ភដល់អតីតយុទ្ធជន
រាជរដ្ឋាភិបាល អំពាវនាវដល់ក្រសួងស្ថាប័នចូលរួមគាំពារ និងឧបត្ថម្ភដល់អតីតយុទ្ធជន ចេញផ្សាយ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP នៅក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្ញើលិខិតមួយដោយបានបញ្ជាក់ថារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។ សារលិខិតបានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួម ចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន។ ទន្ទឹមនេះសម្ដេចធិបតី បានធ្វើការអំពាវនាវ ចំនួន៦ចំណុចដើម្បីបង្កើនការចូលរួមគាំពារនិងឧបត្ថម្ភដល់អតីតយុទ្ធជន ដោយស្នើទៅគ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំង ប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន […]
សម្តេចធិបតី៖ អតីតយុទ្ធជនជាង១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជាង១៤ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ
សម្តេចធិបតី៖ អតីតយុទ្ធជនជាង១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជាង១៤ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ចេញផ្សាយ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ។នេះជាការគូសបញ្ជាក់នៅក្នុងសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតចាប់ពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើង ប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺន រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺនរៀល ក្នុងមួយខែ ហើយដំឡើងដល់ ៨២ម៉ឺន ៥ពាន់រៀល ក្នុងមួយខែ នៅឆ្នាំ ២០២៤។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុង អនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល […]
សម្ដេចនាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល
សម្ដេចនាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ចេញផ្សាយ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីបានគូសរំលេចថាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ មុំទី៤៖ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» នៃ បញ្ចកោណទី១៖ «ការអភិវឌ្ឍមូលធនមនុស្ស» មានគោលដៅជា យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង […]
នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ
នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ ព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តាសាលារៀន ទីវត្តអារាម ខ្នងផ្ទះប្រជាពលរដ្ឋ និងទីសាធារណៈ ដើម្បីពន្យល់ណែនាំដល់ សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត មិនតែប៉ុណ្ណោះនគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋផងដែរ ។ បន្ថែមពីនេះទៅទៀតនគរបាលខេត្តព្រៃវែងបានធ្វើការផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធផលប៉ះពាល់ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធភណ្ឌមិនទាន់ផ្ទុះបញ្ហាក្មេងទំនើង និងហាមប្រាមដល់សិស្សានុសិស្សមួយចំនួន ដែលគេចសាលា មិនព្រមចូលរៀន ឱ្យខិតខំសិក្សារៀនសូត្រឡើងវិញ ដើម្បីកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គមនាថ្ងៃអនាគត ៕
ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C»សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖ ១-សេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ២-សេចក្តីព្រាង បទបញ្ជាផ្ទៃក្នុង ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ៣-សេចក្តីព្រាង ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត […]