កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តាមរយ:ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងការសហការល្អជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ បានធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីបូមទឹកនិងកាយប្រឡាយនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលបាននិងកំពុងជួបប្រទះ នូវបញ្ហាខ្វះទឹកខ្លាំងដោយទទួលបានលទ្ធផលដូចខាងក្រោម៖ – ចាប់ផ្ដើមពី ថ្ងៃទី១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤៖ បានចុះជួយអន្តរាគមន៍ បូមទឹកនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកិច្ចការងារអន្តរាគមន៍ បូមទឹកនេះ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ៦គ្រឿង បូមឆ្លាស់គ្នា យកទឹកពីព្រែកតាតាំដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ស្ថិតនៅក្នុង ភូមិចំនួន៥ គឺ ភូមិជើងទឹក(ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០%។ – ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា […]
Month: April 2024
ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ
ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ ចេញផ្សាយ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះបានបើកកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) បានធ្វើបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិតនិងកិច្ចសហការ និងការពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។ ក្រោយទស្សនាបទបង្ហាញ ឯកឧត្តម រដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការចែករំលែកបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។ ចំពោះកិច្ចការងារនេះឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនៅនិតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារបានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការងារបង្កើតទារកដ្ឋានសហគមន៍នេះ។ គូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់កម្មករនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំងដប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តកាលពីថ្ងៃទី២៩ ខែសីហា […]
ក្រោយពីបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នគរបាលខេត្តព្រៃវែង បន្តសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅស្ពានអ្នកលឿង
ក្រោយពីបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នគរបាលខេត្តព្រៃវែង បន្តសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅស្ពានអ្នកលឿង ខេត្តព្រៃវែង÷ ចាប់តាំងព្រឹកថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកវរសេនីយ៍ឯក សេង ពន្លក អធិការ នៃអធិការដ្ឋាននគរបាល ស្រុកពាមរក៍ និងលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការ នៃអធិការដ្ឋាននគរបាល ស្រុកព្រះស្ដេច ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងនគរបាលនិងកម្លាំងប្រជាការពារ ជាច្រើនរយនាក់ជួយសម្រួលចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ ១ ជាពិសេសត្រង់ចំណុចស្ពានអ្នកលឿង ដើម្បីបញ្ជៀសការកកស្ទះ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមដងផ្លូវ ត្រឡប់ពីស្រុកកំណើតទៅប្រកបមុខរបររកស៊ីនៅរាជធានីភ្នំពេញវិញ ទោះបីស្ថិតក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងយ៉ាងណាក៏ដោយ នគរបាល នឹងប្រជាការពារខេត្តព្រៃវែង ខិតខំតស៊ូ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ នគរបាលខេត្តព្រៃវែងគ្រប់យ៉ាងគឺដើម្បីសន្ដិសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទូទៅ៕
ស្ថិតិភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងនាពេលរាត្រីថ្ងៃទី14 ខែ មេសា ឆ្នាំ2024 ដែលមានចំនួនភ្ញៀវទេសចរចូលរួមសរុបចំនួនប្រមាណ11.050នាក់ គិតត្រឹមម៉ោង10:30យប់
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឱ្យដឹងថាស្ថិតិភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងនាពេលរាត្រីថ្ងៃទី14 ខែ មេសា ឆ្នាំ2024 ដែលមានចំនួនភ្ញៀវទេសចរចូលរួមសរុបចំនួនប្រមាណ11.050នាក់ គិតត្រឹមម៉ោង10:30យប់ -សួនច្បារសម្ដេចក្រឡាហោមស-ខេងរហូតដល់ព្រហ្មមុខ4 មានចំនួន 6000នាក់ -ចាប់ពីខ្លោងទ្វាសង្រ្កាន្តព្រៃវែងរហូតដល់ព្រហ្មមុខ4 មានចំនួន 4800នាក់ -កន្លែងទូកងរវែងជាងគេ មានចុះនួន250នាក់ និងស្ថិតិភ្ញៀវទេសចរដែលបានមកទស្សនាកំសាន្តតាមរមណីយដ្ឋាននានានិងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងពេលព្រឹកថ្ងៃទី14 ចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង5:30រសៀល មានចំនួនភ្ញៀវទេសចរសរុបចំនួន211,358នាក់ និងភ្ញៀវបរទេសចំនួន4នាក់(ចិន3នាក់និងអាមេរិក1នាក់)
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០២៤នេះ ពិតជាប្លែក និងកាន់តែសប្បាយបន្ថែមទៀត មានការប្រកួតជ្រេីសរេីស ស្រីស្រស់ ប្រុសស្អាត និងបវរវ័យចំណាស់ និងជួបជាមួយតារាបង្ហាញម៉ូត
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០២៤នេះ ពិតជាប្លែក និងកាន់តែសប្បាយបន្ថែមទៀត មានការប្រកួតជ្រេីសរេីស ស្រីស្រស់ ប្រុសស្អាត និងបវរវ័យចំណាស់ និងជួបជាមួយតារាបង្ហាញម៉ូត នឹងគណៈកម្មការ ដែរមកពីភ្នំពេញ. ក្នុងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៦:០០នាទីល្ងាច នៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង។
ក្រោមការដឹកនាំ និងសម្របសម្រួលពីគណៈអភិបាលរាជធានីឡានក្រុងរាប់រយគ្រឿងបានដឹកជញ្ជូនវិជ្ជាពលរដ្ឋទៅតាមបណ្ដាខេត្ត
ភ្នំពេញ:ក្រោមការដឹកនាំ និងសម្របសម្រួលពីគណៈអភិបាលរាជធានី ភ្នំពេញ ក្រុមការងារ ពិសេសអ្នកបើកបររថយន្តក្រុងរាប់រយគ្រឿង ព្រមទាំងក្រុមការងារផ្គត់ផ្គង់ភេសជ្ជៈផ្សេងៗ ការធ្វើដំណើររបស់បងប្អូន អ៊ំ ពូមីង បាននឹងកំពុងដំណើរការចាកចេញពីរាជធានីភ្នំពេញទៅកាន់ បណ្តាខេត្តទូទាំងប្រទេស ដើម្បីជួបជុំក្រុមគ្រួសារ ធ្វើបុណ្យ លេងកំសាន្ត និងត្រៀមសាទរទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិ។ សូមជូនពរឲ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព រីករាយ និងទទួលបាននូវសេចក្តីសុខជានិច្ច ពិសេសបានសប្បាយនឹងការជួបជុំជាមួយក្រុមគ្រួសារ ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព។