ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាទូទាំងប្រទេសការប្រឆាំងព័ត៌មានក្លែងក្លាយស្តីពី (ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ)

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាទូទាំងប្រទេសការប្រឆាំងព័ត៌មានក្លែងក្លាយស្តីពី (ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ) នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ។ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ព.ស. ព្រមទាំង អភិបាលរងខេត្ត អ្នកនាំពាក្យប្រចាំខេត្ត និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តក្រុង ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន គណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ គ.ស.ព.ស. អញ្ជើញធ្វើបទបង្ហាញស្តីពី “កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន គណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ គ.ស.ព.ស. អញ្ជើញធ្វើបទបង្ហាញស្តីពី “កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ»ក្នុងកម្មវិធីសិក្ខាសាលាទូទាំងប្រទេសការប្រឆាំងព័ត៌មានក្លែងក្លាយស្តីពី (ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ) នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

សម្តេចធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ ”

សម្តេចធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ ” “មន្ទីរពេទ្យតេជោសែន កោះធំ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល និយាយជារួមផងដែរ ។ “មន្ទីរពេទ្យតេជោសែន កោះធំ” គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយធ្វើការវិនិយោគទៅលើវិស័យសុខាភិបាល ដែលជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលជាកិច្ចការអាទិភាពទី៣ ក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ទី១៣ មីនា ២០២៤

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំជាមួយគណៈកម្មការទី៧នៃរដ្ឋសភាស្ដីពីការអប់រំ វប្បធម៌សិល្បៈ ធម្មការសាសនា និងទេសចរណ៍

រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំជាមួយគណៈកម្មការទី៧នៃរដ្ឋសភាស្ដីពីការអប់រំ វប្បធម៌សិល្បៈ ធម្មការសាសនា និងទេសចរណ៍ (កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបើកកិច្ចប្រជុំគណៈកម្មការអប់រំយុវជននិងកីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ ជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្សប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត។ ឯកឧត្តម ងួន រតនៈ ថ្លែងអំណរគុណដល់គណៈកម្មការទី ៧ នៃរដ្ឋសភាដែលបានចូលរួមស្វែងយល់ពិនិត្យនិងការអនុវត្តការងារផ្សេងៗទៀតនៅថ្នាក់ក្រោមជាតិ ដោយផ្ដោតទៅលើវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរ ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ លទ្ធភាព និងពេលវេលាក្នុងការដោះស្រាយ។ ឯកឧត្តមបានដាក់ចេញសំណូមពរដល់គណៈកម្មការរដ្ឋសភានៅចំណុចសំខាន់៤÷ ១. ផ្លាស់ប្ដូរពីថវិកាខេត្តទៅជាមូលនិធិខេត្ត ដូចជាមូលនិធិឃុំផងដែរដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ផងដែរ។ ២. ការរៀបចំសណ្តាប់ធ្នាប់វត្តអារាមពិសេសវត្តអារាមចាស់ៗសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញដល់ក្រសួងធម្មការនិងសាសនាត្រូវតែមានប្លង់មេតម្រង់ទើស១ សម្រាប់ការសាងសង់ទីវត្តអារាម ការប្រើប្រាស់ដីវត្តដោយមានការទទួល ស្គាល់ពីអាជ្ញាធរដែនដី ជៀសវាងព្រះសង្ឃគណៈកម្មការសង់ទៅតាមការយល់ឃើញរបស់ពួកគាត់។ ៣. ការគាំទ្រលើវិស័យទេសចរណ៍ទាមទារពេលវេលាការច្នៃប្រឌិតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ជាក់ស្ដែងខេត្តកំពង់ធំជាខេត្តដែលគេឆ្លងកាត់តែប៉ុណ្ណោះដែលធ្វើឲ្យមានការលំបាកមួយក្នុងការរៀបចំទាក់ទាញទៅលើវិស័យទេសចរណ៍នេះ។ ៤. វិស័យទេសចរណ៍នៅកម្ពុជាពឹងផ្អែកទៅលើវប្បធម៌ ប្រពៃណី […]

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.

សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ចេញផ្សាយ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈពេល […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាយុទ្ធសាស្ត្របង្ការនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយរួមមាន: បុរេសកម្ម តាមដាន វិភាគ វាយតម្លៃឆ្លើយតប ឲ្យបានទាន់ពេលវេលា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាយុទ្ធសាស្ត្របង្ការនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយរួមមាន: បុរេសកម្ម តាមដាន វិភាគ វាយតម្លៃឆ្លើយតប ឲ្យបានទាន់ពេលវេលា។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកសម្ពោធក្រុមហ៊ុន Influence Media

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកសម្ពោធក្រុមហ៊ុន Influence Media ភ្នំពេញ:ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកសម្ពោធក្រុមហ៊ុន Influence Media នាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នៅ PH Grand Hall (បឹងស្នោរ) រាជធានីភ្នំពេញ។ Influence Media ជាទីភ្នាក់ងារផ្សព្វផ្សាយដែលមានផ្តល់សេវាជាច្រើន លើសពីការផ្សព្វផ្សាយព័ត៌មាន ក្នុងនោះ មានដូចជា ការផ្សព្វផ្សាយម៉ាកផលិតផល ការធ្វើទីផ្សារឌីជីថល ការផលិតមាតិកាវីដេអូតាមប្រព័ន្ធអ៊ិនធឺណេត ការស្រាវជ្រាវ និងវិភាគទីផ្សារ ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍នានា ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយដំណាប់ផ្លែល្មើ ចំនួន ១ តោន កន្លះ ពី ឯកឧត្តម ស្លៈ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយដំណាប់ផ្លែល្មើ ចំនួន ១ តោន កន្លះ ពី ឯកឧត្តម ស្លៈ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនថា អំណោយ ដំណាប់ផ្លែល្មើ ដែលទទួលបានពី អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នឹងធ្វើការបែងចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដោយក្នុង១ អគ្គនាយកដ្ឋានចំនួន ១០០គីឡូក្រាម App ក្រសួងព័ត៌មាន និងជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះតាម ស្រុក ក្រុង ក្នុងខេត្តក្រចេះ ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយលោកជំទាវអគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu Agency (AA) តំណាងដោយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយលោកជំទាវអគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu Agency (AA) តំណាងដោយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងនិងជាប្រធានអង្គភាពអនុវត្តគម្រោងNRRPCP,បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់នៅស្រុកកំពង់ត្របែក

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងនិងជាប្រធានអង្គភាពអនុវត្តគម្រោងNRRPCP,បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់   ព្រៃវែង:  លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងនិងជាប្រធានអង្គភាពអនុវត្តគម្រោងNRRPCP, និងមន្ត្រីបច្ចេកទេសផ្លូវជនបទ(PIU) រួមសហការជាមួយ លោក ឈឹម បញ្ញា មន្ត្រីបច្ចេកទេសផ្លូវជនបទ (PMU)  បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់។ ចាប់ផ្តើមពីភូមិកន្សោមអក ទៅភូមិចាន់រ៉ា ក មានប្រវែង ៨,០៦គ.ម ស្ថិតក្នុងស្រុកកំពង់ត្របែក ភ្ជាប់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB Loan: 0446A)។. ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រាលកៅស៊ូមួយជាន់)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនឈ្មោះ បុរ៉េខ្មែរ (Bore Khmer Construction Development Co.Ltd)។ បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបាន ប្រមាណ ៧២% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម បំណាច់ខែមីនា […]