ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយដំណាប់ផ្លែល្មើ ចំនួន ១ តោន កន្លះ ពី ឯកឧត្តម ស្លៈ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយដំណាប់ផ្លែល្មើ ចំនួន ១ តោន កន្លះ ពី ឯកឧត្តម ស្លៈ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនថា អំណោយ ដំណាប់ផ្លែល្មើ ដែលទទួលបានពី អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នឹងធ្វើការបែងចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដោយក្នុង១ អគ្គនាយកដ្ឋានចំនួន ១០០គីឡូក្រាម App ក្រសួងព័ត៌មាន និងជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះតាម ស្រុក ក្រុង ក្នុងខេត្តក្រចេះ ។

 

រូបថត៖ ខឹម សុវណ្ណារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *