ព័ត៌មានជាតិ

ព័ត៌មានបឋមមានករណី គ្រោះអគ្គីភ័យ ឆេះផ្ទះមួយកន្លែងនៅស្រុកស្វាយអន្ទរ

ព្រៃវែង:ព័ត៌មានបឋមមានករណី គ្រោះអគ្គីភ័យ ឆេះផ្ទះមួយកន្លែងនៅស្រុកស្វាយអន្ទរ កាលពីថ្ងៃទី17ខែមីនា2024 ម៉ោង19.55 នាទីនៅភូមិស្វាយអន្ទរទី1 ឃុំស្វាយអន្ទរ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង មានអគ្គីភ័យបណ្ដាលឱ្យឆេះផ្ទះឈ្មោះខាន់ ភារុណ ប្រពន្ធឈ្មោះសន សុភាព លក់គ្រឿងរថយន្តបណ្ដាលឱ្យឆេះផ្ទះ និងសម្ភារៈទាំងស្រុងដែលមាន ម្ចាស់ផ្ទះ ឈ្មោះ ខាន់ ភារុណ ភេទប្រុសអាយុ45ឆ្នាំនៅភូមិស្វាយអន្ទរទី1 ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរខេត្តព្រៃវែង (ម្ចាស់ផ្ទះមិននៅផ្ទះ) មូលហេតុនៃការឆេះ បណ្តាមកពីឆ្លងចរន្តអគ្គីសនី ។ ក្រោយពេលទទួលបានពត៌មាន ពីប្រជាពលរដ្ឋក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីរឯកឧត្តមសួនសុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានបញ្ជាទៅលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនស្នងការនគរបាលខេត្តព្រៃវែង ឱ្យបញ្ចេញរថយន្តទៅបាញ់ពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងបន្ទាប់ពីកម្លាំងនគរបាលអន្តរាគមន៍បានជួយករណីអគ្គិភ័យបានរួចរាល់មកពុំបណ្ដាលឱ្យមានប្រជាពលរដ្ឋម្នាក់រងរបួសនោះឡើយដោយឡែកចំពោះកម្លាំងអត់នគរបាលអន្តរាគមន៍បានជួបគ្រោះថ្នាក់ពុលផ្សែងជ័រនិងបាក់ថ្មលើរងរបួសស្រាលពីរនាក់និងរបួសធ្ងន់ពីរនាក់បច្ចុប្បន្នកម្លាំងរងគ្រោះថ្នាក់កំពុងតែសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តនិងត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយបានការយកចិត្តទុកដាក់ពីឯកឧត្តមសួនសុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងកងកម្លាំងដែលរងគ្រោះថ្នាក់ត្រូវបានក្រុមគ្រូពេទ្យគោរពលំដាប់ថ្នាក់យកចិត្តទុកដាក់មើលថែទាំយ៉ាងល្អឯកឧត្តមអភិបាលខេត្តក៏បានជូនពរដល់កងកម្លាំងដែលរងគ្រោះថ្នាក់ឲ្យមានសុខភាពល្អបរិបូណ៌ឡើងវិញដើម្បីបម្រើប្រជាពលរដ្ឋបន្តទៅទៀត។ សូមបញ្ជាក់ផងដែរថា រថយន្តពន្លត់អគ្គីភ័យស្រុកស្វាយអន្ទរ សហការជាមួយរថយន្តអគ្គីភ័យ ខេត្ត និង រថយន្តស្រុកផ្សេងៗចំនួន13គ្រឿង ប្រើប្រាស់អស់ទឹកចំនួន 57ឡាន បានពន្លត់ទាំងស្រុងមិនបណ្តាលឲ្យឆ្លងទៅផ្ទះអ្នកដទៃ នៅម៉ោង 12.30នាទីយប់ ចំពោះសម្ភារៈខូចខាតពុំទាន់ស្រាវជ្រាវដឹងពិតប្រាកដ។   VID_20240318_081047_763.mp4 VID_20240318_081051_628.mp4

ព័ត៌មានជាតិ

មន្ត្រីបច្ចេកទេសនៃក្រសួងព័ត៌មានអញ្ជើញ រៀបចំប្រព័ន្ធការពាររន្ទះ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង

មន្ត្រីបច្ចេកទេសនៃក្រសួងព័ត៌មានអញ្ជើញ រៀបចំប្រព័ន្ធការពាររន្ទះ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង ព្រៃវែង៖ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ មន្ត្រីបច្ចេកទេសនៃក្រសួងព័ត៌មានដែលដឹកនាំដោយ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះរៀបចំប្រព័ន្ធការពាររន្ទះនៅមន្ទីរព័ត៌មានខេត្តព្រៃវែងដើម្បីធានាអោយបានការខូចខាត ដោយសាររន្ទះបាញ់នៅរដូវវស្សានៅពេលមានភ្លៀង ផ្គរន្ទះ មកលើវិទ្យុជាតិបារាយណ៍អណ្ដែតខេត្តព្រៃវែង ដែលកន្លងមកតែងតែរងការខូចខាតដោយសាររន្ទះបាញ់ជាញឹកញាប់នៅពេលមេឃភ្លៀង ម្តងៗ មកលើវិទ្យុបណ្ដាលឲ្យ មានការអាក់ខានផ្សាយ។ ដោយពិនិត្យឃើញ មន្ទីរព័ត៌មានខេត្តព្រៃវែងបានត្រៀមនូវសម្ភារៈ បន្ទាប់បន្សំរួចរាល់ សម្រាប់ ផ្តុំជាមួយឧបករណ៍កាត់រន្ទះ ដែលជាអំណោយឧបត្ថម្ភរបស់ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការនៃក្រសួង ព័ត៌មាន ដូចនេះ ក្រុមការងារបច្ចេកទេសបានចុះមករៀបចំ ដល់មន្ទីរព័ត៌មានខេត្តព្រៃវែងសម្រាប់ ធានាបាននៅក្នុងការផ្សាយ និងមិនមានហានិភ័យបញ្ហាប្រឈមដោយសាររន្ទះបន្តទៀតនោះទេ។ លោកញ៉ែមសៅគ្រីប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានផ្ដល់ក្រុមការងារបច្ចេកទេសមួយក្រុមមានគ្នា៨នាក់ក្នុងការដំឡើងឧបករណ៍កាត់រន្ទះជូនមន្ទីរព័ត៌មានខេត្តព្រៃវែងបានរួចរាល់ជាស្ថាពរ ក្រុមការងារដែលបានដឹកនាំដោយឯកឧត្តម ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមបញ្ជាក់ផងដែរថា៖ វិទ្យុជាតិបារាយណ៍អណ្ដែតខេត្តព្រៃវែងសព្វថ្ងៃនេះមានដំណើរការផ្សាយចាប់ពីម៉ោង 5:00 ព្រឹករហូតដល់ម៉ោង 10:00 យប់ ដោយមានកម្លាំងផ្សាយ ២ គឺឡូវ៉ាត់ ដោយសព្វថ្ងៃនេះមានកម្មវិធីផ្សាយជាច្រើនសម្រាប់ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំស្ដីពីការត្រៀមរៀបចំកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំស្ដីពីការត្រៀមរៀបចំកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅព្រះរាជាណាចក្រកម្ពុជាដោយមានតំណាងបណ្តាប្រទេសជិត២០០ នឹងចូលរួមហើយនឹងមកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។     រូបថត៖ ខឹម សុវណ្ណរ៉ា

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៦ខែកន្លងមកគឺយើងបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៦ខែកន្លងមកគឺយើងបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនល្អប្រសើរពេកទេ ហើយការជួបជាមួយវិនិយោគិនកន្លងទៅ មិនមែនជួប១ថ្ងៃគាត់ដាក់ទុននោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនល្អប្រសើរពេកទេ ហើយការជួបជាមួយវិនិយោគិនកន្លងទៅ មិនមែនជួប១ថ្ងៃគាត់ដាក់ទុននោះទេ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឧបនាយករដ្ឋមន្ត្រីឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឧបនាយករដ្ឋមន្ត្រីឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង (Vilay Lakhamfong) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២0២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។  

ព័ត៌មានជាតិ

អនុគណ:កម្មការផ្សព្វផ្សាយ ទំនាក់ទំនង និងប្រតិកម្មរហ័ស ដឹកនាំដោយ ឯកឧត្តម អន ភារ: ប្រធានអនុគណ:កម្មការផ្សព្វផ្សាយ ទំនាក់ទំនង និងប្រតិកម្មរហ័ស

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត បានចូលរួមប្រជុំអនុគណ:កម្មការផ្សព្វផ្សាយ ទំនាក់ទំនង និងប្រតិកម្មរហ័ស ដឹកនាំដោយ ឯកឧត្តម អន ភារ: ប្រធានអនុគណ:កម្មការផ្សព្វផ្សាយ ទំនាក់ទំនង និងប្រតិកម្មរហ័ស

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់សម្ភារៈគ្រឿងផ្ទះ ចំនួន ៤គ្រឿង ជូនគ្រួសារងាយរងគ្រោះ នៅស្រុកស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់សម្ភារៈគ្រឿងផ្ទះ ចំនួន ៤គ្រឿង ជូនគ្រួសារងាយរងគ្រោះ នៅស្រុកស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក…!!! ព្រៃវែង៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បានចាត់អោយមន្ត្រីសាខាខេត្ត ចុះប្រគល់សម្ភារៈគ្រឿងផ្ទះ ចំនួន ៤ខ្នង ជូនដល់គ្រួសារងាយរងគ្រោះ ចំនួន ៤គ្រួសារ នៅស្រុកស៊ីធរកណ្តាល(២គ្រួសារ) និងស្រុកកំពង់ត្របែក(២គ្រួសារ)។ ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន ៤ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ សាខាខេត្ត បានចុះប្រគល់គ្រឿងផ្ទះ បានចំនួន ៨ខ្នង នៅស្រុកចំនួន ៤ គឺ៖ ស្រុកស្វាយអន្ទរ ក្រុងព្រៃវែង ស្រុកស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក។

ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៤

សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៤ ស្តីពីការចុះផ្សាយព័ត៌មានមិនពិតមូលបង្កាច់ មកលើមន្ត្រីប្រចាំការនៅរអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿង ខេត្តព្រៃវែង ដោយបានលើកឡើងថា មន្ត្រីប្រចាំការនៅស្ថានីយផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច ឡានក៏ថ្លឹង, លុយក៏ថ្លឹង។ សារព័ត៌មានខាងលើក៏បានលើកឡើងបន្ថែមទៀតថា មន្ត្រីប្រចាំការនៅ ស្ថានីយសុំលុយបាយទឹក និងកាហ្វេពីម្ចាស់រថយន្ត ទោះបីជាមិនលើសទម្ងន់ក៏ដោយ។ ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីប្រចាំការនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿងខេត្តព្រៃវែង សូមធ្វើ ការបំភ្លឺជូនសាធារណជនដូចខាងក្រោម៖ – ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីស្ថានីយថា បានសុំលុយថ្លៃបាយទឹក និងកាហ្វេពីម្ចាស់រថយន្ត បើទោះបីជាក្រុមអ្នករកស៊ីដឹកទំនិញទាំងនោះដឹកមិន លើសទម្ងន់ក៏ដោយ គឺជាព័ត៌មានមិនពិត ប្រាស់ចាកពីការពិតទាំងស្រុង។ កន្លងមកថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ មន្ទីរ លោកប្រធាន អនុប្រធាន និងមន្ត្រីប្រចាំការនៅអនុស្ថានីយរំចេកចំណុះឲ្យស្ថានីយអ្នកលឿង ខេត្តព្រៃវែង តែងតែយក ចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅនឹងច្បាប់ដែលមានចែងជាធរមាន។ – […]

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បើកសិក្ខាសាលាទូទាំងប្រទេសស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បើកសិក្ខាសាលាទូទាំងប្រទេសស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ ……….    សិក្ខាសាលាទូទាំងប្រទេសស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ រៀបចំឡើងដោយ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។   សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ។     ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត […]