ព័ត៌មានជាតិ

មន្ត្រីបច្ចេកទេសនៃក្រសួងព័ត៌មានអញ្ជើញ រៀបចំប្រព័ន្ធការពាររន្ទះ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង

មន្ត្រីបច្ចេកទេសនៃក្រសួងព័ត៌មានអញ្ជើញ រៀបចំប្រព័ន្ធការពាររន្ទះ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ មន្ត្រីបច្ចេកទេសនៃក្រសួងព័ត៌មានដែលដឹកនាំដោយ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះរៀបចំប្រព័ន្ធការពាររន្ទះនៅមន្ទីរព័ត៌មានខេត្តព្រៃវែងដើម្បីធានាអោយបានការខូចខាត ដោយសាររន្ទះបាញ់នៅរដូវវស្សានៅពេលមានភ្លៀង ផ្គរន្ទះ មកលើវិទ្យុជាតិបារាយណ៍អណ្ដែតខេត្តព្រៃវែង ដែលកន្លងមកតែងតែរងការខូចខាតដោយសាររន្ទះបាញ់ជាញឹកញាប់នៅពេលមេឃភ្លៀង ម្តងៗ មកលើវិទ្យុបណ្ដាលឲ្យ មានការអាក់ខានផ្សាយ។
ដោយពិនិត្យឃើញ មន្ទីរព័ត៌មានខេត្តព្រៃវែងបានត្រៀមនូវសម្ភារៈ បន្ទាប់បន្សំរួចរាល់ សម្រាប់ ផ្តុំជាមួយឧបករណ៍កាត់រន្ទះ ដែលជាអំណោយឧបត្ថម្ភរបស់ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការនៃក្រសួង ព័ត៌មាន ដូចនេះ ក្រុមការងារបច្ចេកទេសបានចុះមករៀបចំ ដល់មន្ទីរព័ត៌មានខេត្តព្រៃវែងសម្រាប់ ធានាបាននៅក្នុងការផ្សាយ និងមិនមានហានិភ័យបញ្ហាប្រឈមដោយសាររន្ទះបន្តទៀតនោះទេ។
លោកញ៉ែមសៅគ្រីប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានផ្ដល់ក្រុមការងារបច្ចេកទេសមួយក្រុមមានគ្នា៨នាក់ក្នុងការដំឡើងឧបករណ៍កាត់រន្ទះជូនមន្ទីរព័ត៌មានខេត្តព្រៃវែងបានរួចរាល់ជាស្ថាពរ ក្រុមការងារដែលបានដឹកនាំដោយឯកឧត្តម ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន
សូមបញ្ជាក់ផងដែរថា៖ វិទ្យុជាតិបារាយណ៍អណ្ដែតខេត្តព្រៃវែងសព្វថ្ងៃនេះមានដំណើរការផ្សាយចាប់ពីម៉ោង 5:00 ព្រឹករហូតដល់ម៉ោង 10:00 យប់ ដោយមានកម្លាំងផ្សាយ ២ គឺឡូវ៉ាត់ ដោយសព្វថ្ងៃនេះមានកម្មវិធីផ្សាយជាច្រើនសម្រាប់ បម្រើឲ្យការយល់ដឹងការកំសាន្តជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងនិងខេត្តជាប់ព្រហ្មទណ្ឌលខេត្តព្រៃវែងមានដូចជាខេត្តស្វាយរៀងខេត្តកណ្ដាលនិងខេត្តត្បូងឃ្មុំ៕

 

Leave a Reply

Your email address will not be published. Required fields are marked *