ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន​​ ម៉ាណែត អនុញ្ញាតឲ្យលោក John Riady នាយកប្រតិបត្តិ ក្រុមហ៊ុន Lippo Group Indonesia ចូលជួបសម្ដែងការគួរសម

សម្តេចធិបតី ហ៊ុន​​ ម៉ាណែត អនុញ្ញាតឲ្យលោក John Riady នាយកប្រតិបត្តិ ក្រុមហ៊ុន Lippo Group Indonesia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។ ក្រុមហ៊ុន Lippo Group មានមូលដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី និងធ្វើអាជីវកម្មលើវិស័យ សំខាន់ៗរួមមាន៖ អចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ      

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ភ្នំពេញ: ព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរ ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដោយមាន ការចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ព្រមទាំងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធជាច្រើនរូប។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ២៨០ មាត្រា និង ១៨ ជំពូក ហើយត្រូវបាន រៀបចំឡើងដោយធ្វើការច្របាច់បញ្ចូលនូវសេចក្តី ព្រាងច្បាប់ចំនួន ៣ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ […]

ព័ត៌មានជាតិ

កិច្ចប្រជុំស្ដីពីការបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា​នីតិកាលទី៥​ ភូមិភាគទី៦ និងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា

កិច្ចប្រជុំស្ដីពីការបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា​នីតិកាលទី៥​ ភូមិភាគទី៦ និងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ព្រៃវែង:កិច្ចប្រជុំស្ដីពីការបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា​នីតិកាលទី៥​ ភូមិភាគទី៦ និងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពខ្ពង់​ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ជម្រាបទៅអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់

ក្រសួងព័ត៌មាន ជម្រាបទៅអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូន ដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងចំនួន ៤ ចំណុចសំខាន់ៗ    

ព័ត៌មានជាតិ

ខុទ្ទកាល័យសម្តេចធិបតី ចេញប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

ខុទ្ទកាល័យសម្តេចធិបតី ចេញប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣

រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស » ដែលមានអញ្ជើញចូលរួម លោកស្រីឧត្តមសេនីយ៍ត្រី ព្រាប សាវី ស្នងការរងខេត្ត និងជាអនុប្រធានគ.ខ.ប.ជ និងលោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង។ លោកស្រីឧត្តមសេនីយ៍ត្រី ព្រាប សាវី ស្នងការរងខេត្ត និងជាអនុប្រធានគ.ខ.ប.ជ បានលើកឡើងថា ការប្រារព្ធពិធីនេះ ក្នុងគោលបំណងបញ្ជាក់ជូនជនឲ្យបានជ្រាបថា លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរអោយភ័យខ្លាច និងស្អប់ខ្ពើម ។ លោកស្រីឧត្តមសេនីយ៍ត្រី បន្តថា អំពើជួញដូរមនុស្ស និងអំពើការធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាចំនួន បី គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស […]

ព័ត៌មានជាតិ

ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញជូបសំណេះសំណាលជាសិស្សប្រជាប់និទ្ទេស A

ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញជូបសំណេះសំណាលជាសិស្សប្រជាប់និទ្ទេស A ព្រៃវែង៖ នៅរសៀលថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជូបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយឪពុក ម្តាយ អាណាព្យាបាល លោកនាយកសាលា និងប្អូនៗសិស្សានុសិស្ស ប្រឡងជាប់និទ្ទេស A នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ដែលធ្វើនៅភោជនីយដ្ឋានសេវេនប្រាយ (Seven Bright) រាជធានីភ្នំពេញ។ ឯកឧត្ដម សួន សុម៉ាលីន បានមានប្រសាសន៍លើកឡើងថា ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់នេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស និងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។ ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្តែង សម្តេចបានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។ ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សបន្តវេនទាំងអស់ ត្រូវមើលគំរូសិស្សច្បងដោយត្រូវខិតខំរៀនសូត្រឲ្យបានពូកែ […]

ព័ត៌មានជាតិ

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រុមការងារនារីថ្នាក់កិត្តិយស

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រុមការងារនារីថ្នាក់កិត្តិយស ចេញផ្សាយ ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៤ កិច្ចប្រជុំរៀបចំផែនការរបស់សមាគមនារីក្រសួងព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោក ជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន , លោក ជំទាវ ច័ន្ទ ធី រដ្ឋ លេខាធិការ និងជាអនុប្រធានទី , លោក ជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាអនុប្រធានទី២ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រសួងព័ត៌មាន, លោក ជំទាវ លោក ស្រី ជា សមាជិកាថ្នាក់កិត្តិយសរបស់សមាគមនារីក្រសួងព័ត៌មាន ។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ […]

ព័ត៌មានជាតិ

ឯកឧត្តម​ ស្បោង សារ៉ាត និងឯកឧត្តម សួន​ សុម៉ាលីន​ អញ្ជេីញចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ

ឯកឧត្តម​ ស្បោង សារ៉ាត និងឯកឧត្តម សួន​ សុម៉ាលីន​ អញ្ជេីញចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ ព្រៃវែង៖ នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យស្ថាននីយ៍បូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ជាលើកទី២ ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេ(វ៉ៃគោ ) ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១  ដែលមានប្រវែង ២៨ គ.ម  ហូរឆ្លងកាត់ស្រុកចំនួន៣ គឺស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។ លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តព្រៃវែងបានលើកឡើងថា ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំង បានប្រមាណជាង ៤ ពាន់ ហិកតា  នៅតាមបណ្ដាលស្រុកមួយចំនួនមាននេះជា ស្រុកបាភ្នំ កំពុងតែបែក ពារាំងពោធិ៍រៀង និងស្វាយអន្ទរ ។ […]

ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យផ្លូវ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៣ ៥០០ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិចំនួន៣ ភូមិត្រពាំងចាន់ និងភូមិសន្លុង ឃុំត្រពាំងចាន់ និងភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ២ ៥០០ គ្រួសារ ស្មើនឹង ១០ ១១៣នាក់ ប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទៅប្រកបមុខរបរ ផ្គត់ផ្គង់ជីវភាព និង ទទួលសេវាសាធារណៈផ្សេងៗ ក្រោយពិនិត្យឃើញពីស្ថានភាព និងសក្តានុពលនៃផ្លូវនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសធ្វើការសិក្សាកែលម្អផ្លូវនេះឡើងវិញជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីអារាម វត្តគម្រាបរុក្ខារាមផងដែរ៕