ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកបាភ្នំ ឯកឧត្តម អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ជិន សាម៉ុន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខដំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យរួច លោក ជិន សាម៉ុន ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបាភ្នំថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ប្រឹងប្រែងខិតខំបំពេញការងារនៅក្នុងអង្គភាព និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធិភាពខ្ពស់។
Month: December 2023
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រៃវែង អំពីករណីទំនាស់ដីធ្លី
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រៃវែង អំពីករណីទំនាស់ដីធ្លី រវាងវត្តឧត្តមខេមរារាម ជាមួយនឹងដីលោកយាយ ឌួង សាម៉ាន តំណាងដោយលោក មុី សំភា នៅភូមិឧត្តម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាទំនាស់កើតឡើងតាំងពីយូរឆ្នាំមកហើយ ត្រូវបានដោះស្រាយសះជានឹងគ្នាជាស្ថាពរ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល
ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល (ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងសាកលវិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត ចាប់ពីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លោកបានចាត់ទុកភាពជោគជ័យនេះថា ជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ ទាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្តែងការ គួរសម និងសុំអនុសាសន៍ដើម្បីរៀបចំការតំាងពិព័រណ៍គ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ នៅថ្ងៃទី២៣ មីនា ២០២៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្តកោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា
ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំ និងបង្ហាញចក្ខុវិស័យនៃការរួមចំណែតរបស់ក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ដែលជាយន្តការ ពហុគំនិតក្រៅរដ្ឋសភា ក្នុងការលើកស្ទួយប្រជាធិបតេយ្យ សេរីពហុបក្ស។ បើយោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់ យោបល់ ក្នុងកិច្ចប្រជុំនេះប្រធានប្រតិភូគណបក្សនិមួយៗមានពេលវេលា៥ នាទីដើម្បីឡើងថ្លែងមតិរបស់ខ្លួន។ បន្ទាប់មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបិទអង្គប្រជុំ។ កម្មវិធីនេះក៏មានការពិសាភោជនាហារសាមគ្គីផងដែរ។ ចុងក្រោយ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ធ្វើសន្និសីទកាសែត ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អាណត្តិថ្មីនេះមានគណបក្សចូលរួមចំនួន២៩ គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនៅក្នុងសភាផងដែរ ។ […]
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី០៥ ខែ ធ្នូ និងវេលាទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង បន្តចុះអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕