ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតជូន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Ubon Ratchathani ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥—
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនឯកឧត្តម THAMARAK LA-ONGNUAL សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Ubon Ratchathani នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ជាពិសេសលើការផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាល ខណៈជំនួបប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា