ព័ត៌មានជាតិ

មន្ទីរអង្គភាពជុំវិញខេត្តព្រៃវែង ចំនួន១៩បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌ យុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០

មន្ទីរអង្គភាពជុំវិញខេត្តព្រៃវែង ចំនួន១៩បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌ យុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិង អភិវឌ្ឍន៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាលក់រដ្ឋលេខាធិការក្រសួងផែនការនិងអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធាន អនុប្រធាន ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងផែនការ និងសមាជិក សមាជិកា បណ្ណាខេត្តទាំងបី ព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារវ៉ៃគោ ខេត្ត ស្វាយរៀង៕

Leave a Reply

Your email address will not be published. Required fields are marked *