#ព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥
លោក អៀត សំអាត អនុប្រធានគណៈកម្មាធិការអនុសាខា តំណាង លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំរាប អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ១០គ្រួសារ នៅ ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណាក ១ឈុត មី ១០កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប និងថវិកាចំនួន ៥០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំរាប ចូលរួមថវិកា ក្នុង១គ្រួសារចំនួន ២០,០០០រៀល ។