ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្
ក្រចេះ:រសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំផ្ការំដួលសាលាខេត្ត ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីស្នើសុំកាត់ផ្ទៃដីចេញពីតំបន់ការពារ សសរស្ដម្ភសត្វតោ ដែនជីវៈចម្រុះ គម្របព្រៃឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនបងប្អូនជនជាតិដើមភាគតិចក្រោល ស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។