ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,៣២ម៉ែត្រ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,៣២ម៉ែត្រ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ
ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះកំពស់ចំនួន ០,៣២ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះនៅសល់ ១២,២៦ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៦២ម៉ែត្រ ខណៈទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៨០ម៉ែត្រ ៕

Leave a Reply

Your email address will not be published. Required fields are marked *