ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃខួបលើកទី១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ – ១៥ តុលា ២០២៤)។
រូបថត៖ ក្រុមការងារ AKP